តារា​សម្ដែង​ថៃ​ល្បី​ៗ​៥​រូប ដែល​មាន​មិត្ត​ប្រុស​ជា​សេដ្ឋី

  • 2016-04-10 16:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​រឿង​ភាគ​ថៃ​ជា​ច្រើន​និយាយ​រៀបរាប់​ពី​បុរស​ជា​អ្នក​មាន​ឬ​ម្ចាស់​ក្រុមហ៊ុន​លង់​ស្នេហ៍​នារី​ក្រីក្រ ខ្សែ​ជីវិត​ក្រៅ​ឆាក​របស់​តារា​សម្ដែង​រឿង​ភាគ​ថៃ​មួយ​ចំនួន​ក៏​មិន​ខុស​ពី​នោះ​ដែរ។ តួ​យ៉ាង​តារា​ស្រី​៥​រូប​ខាង​ក្រោម​នេះ​សុទ្ធ​តែ​កំពុង​មាន​មិត្ត​ប្រុស​ជា​សេដ្ឋី​អ្នក​មាន​ទាំង​អស់៖

 

៥. Margie Rasri

តារា​សម្ដែង Margie និង​មិត្ត​ប្រុស Pok បាន​​ផ្ដើម​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​មួយ​រយៈ​ហើយ។ ឪពុក​របស់ Pok គឺ​ជា​សេដ្ឋី​ជំនួញ​ធំដុំ​មួយ​រូប​ក្នុង​វិស័យ​សណ្ឋាគារ។ ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​របស់​ពួក​គេ​លើ​គណនី Instagram របស់ Margie។

 

 

៤. Mint Chalida

គូ​ស្នេហ៍​មួយ​គូ​នេះ​ក៏​ត្រូវ​បាន​សារព័ត៌មាន​ចាប់​អារម្មណ៍​ប៉ុន្មាន​ឆ្នាំ​ហើយ​ដែរ។ ថ្មី​ៗ​នេះ​ទៀត ពួក​គេ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​ទៅ​កាន់​គណនី Instagram រៀង​ៗ​ខ្លួន។ Pupaa Taechanarong ដែល​ជា​មិត្ត​ប្រុស​របស់ Mint គឺ​ជា​ប្អូន​ប្រុស​របស់​ស្វាមី​តារា​សម្ដែង Aff Taksoarn គឺ​លោក Songkran។ Pupaa និង Songkran គឺ​មក​ពី​គ្រួសារ​សេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន។​

 

 
 

៣. Janie Tien

តារា​សម្ដែង Janie Tienphosuwan និង​គូ​ស្នេហ៍ Kueng Chalermchai បាន​ចាប់​ផ្ដើម​ទំនាក់ទំនង​ជាមួយ​គ្នា​ដោយ​លួចលាក់​មួយ​រយៈ​ហើយ ទើប​តែ​ប៉ុន្មាន​ខែ​មុន​នេះ​​ទេ​ដែល​ក្មួយ​ប្រុស​និង​ក្មួយ​ស្រី​របស់ Janie បាន​បង្ហើប​រឿង​នេះ​ប្រាប់​អ្នក​ព័ត៌មាន។ កាលនោះ​ Janie នៅ​តែ​បដិសេធ​ព័ត៌មាន​ទំនាក់ទំនង​ពួក​គេ​នៅ​ឡើយ។ ប៉ុន្តែ​ឥលូវ​នេះ គណនី Instagram ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ចាប់​ផ្ដើម​បង្ហោះ​រូប​ជាមួយ​គ្នា​យ៉ាង​បើក​ចំហ។ Kueng គឺ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​មួយ​រូប​ដែល​មាន​ភាគហ៊ុន​រាប់​រយ​លាន​ដុល្លារ និង​មាន​ឈ្មោះ​ក្នុង​ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes ទៀត​ផង។​​

 

 
 

២. Poo Praiya

តារា​សម្ដែង​សិចស៊ី Poo Praiya និង​មិត្ត​ប្រុស Note Witsarut បាន​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​សារព័ត៌មាន​​បន្ទាប់​ពី​មង្គលការ​​ដ៏​ជោគជ័យ​របស់​តារា​សម្ដែង Chompoo និង Nut។ Note គឺ​ជា​ប្អូន​ថ្លៃ​របស់ Chompoo ហើយ​ក៏​ជា​អតីត​មិត្ត​ប្រុស​របស់ Aum Patcharapa ដែរ។ គេ​កើត​ក្នុង​គ្រួសារ​សេដ្ឋី​មាន​ទ្រព្យ​ពាន់​លាន ដែល​មាន​ជំនួញ​ក្នុង​វិស័យ​អគ្គិសនី​រាប់​ឆ្នាំ​មក​ហើយ។

 

 
 

១. Aum Patcharapa

តារា​សម្ដែង​ជួរ​មុខ Aum Patcharapa និង​មិត្ត​ប្រុស Amp Pithan បាន​សាង​ទំនាក់ទំនង​នឹង​គ្នា​ជាង​៤​ឆ្នាំ​ហើយ​មក​ដល់​បច្ចុប្បន្ន។ អាច​និយាយ​បាន​ថា​ពួក​គេ​គឺ​ជា​គូ​ស្នេហ៍​តារា​​ចាស់​ទុំ​ជាង​គេ​ បើ​គិត​ទៅ​លើ​អាយុ​និង​បទ​ពិសោធន៍។ Pitharn Ongkosit គឺ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ KCE Electronics Public Company Limited តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៣ម្ល៉េះ ៕

 

 
 

ចុចអាន៖មក​ស្គាល់​គូ​ស្នេហ៍​តារា​ថៃ៨​គូ​​​ដែល​កំពុង​​ស្រលាញ់គ្នា​​ពេល​​បច្ចុប្បន្ន

ចុចអាន៖តារា​សម្ដែង​ស្រី​ថៃ៦ដួង ដែល​​បាន​ស្វាមី​ជា​​សេដ្ឋី​​ស្ដុកស្ដម្ភ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ thaicelebrityfever