តារា​សម្ដែង​ស្រី​ថៃ៦ដួង ដែល​​បាន​ស្វាមី​ជា​​សេដ្ឋី​​ស្ដុកស្ដម្ភ

  • 2015-10-21 13:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រស់​ស្អាត​របស់​ប្រទេស​ថៃ​ដូច​ជា Champoo Araya, Noon Woranuch, Tai Chutima... សុទ្ធ​តែ​រក​បាន​ជីវិត​អាពាហ៍ពិពាហ៍​សុភមង្គល​ដោយ​មាន​ស្វាមី​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ និង​ទទួល​​សុភមង្គល ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​ចិត្ត​ច្រណែន។ នៅ​ខាង​ក្រោម​នេះ​គឺ​ជា​តារា​ស្រី​ប្រាំ​មួយ​រូប​ដែល​មាន​ជីវភាព​រស់​នៅ​ដូច​ជំទាវ​ៗ​ពេល​ក្លាយ​ជា​ប្រពន្ធ​របស់​មហាសេដ្ឋី។

 

 

១. Champoo Araya

 

 

តារា​សម្ដែង​មិន​ចេះ​ចាស់ Champoo Araya បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នៅ​ពេល​ឡើង​តំណែង​ជា​ភរិយា​របស់​អ្នក​ជំនួញ​ម្នាក់​ដែល​ទើប​តែ​ឡើង​ស្នង​មរតក​របស់​សហព័ន្ធ​ដ៏​ធំ​មួយ​នៅ​ថៃ។ គ្រាន់​តែ​ថវិកា​ចំណាយ​សម្រាប់​មង្គល​ការ​របស់​ពួក​គេ​បាន​ឡើង​ដល់ ៥លាន​ដុល្លារ។ ការ​ហ៊ាន​ចំណាយ​របស់​កូន​កំលោះ​បាន​ធ្វើ​ឲ្យ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​មួយ​គ្មាន​ពីរ​នៅ​ប្រទេស​ថៃ។ ​​

 

 
 

២. Pinky Savika Chaiyadej

 

 

តារា​សម្ដែង​ Pinky Savika Chaiyadej ​ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​សេដ្ឋី​ផ្នែក​អចលនទ្រព្យ​និង​ផលិត​ភាពយន្ត​​នៅ​ទីក្រុង Pattaya លោក Petch Itthi Chavalittamrong កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។ ក្រោយ​ពេល​រៀបការ ស្វាមី​របស់ Pinky ដែល​មាន​អាយុ​ច្រើន​ជាង​នាង​១០ឆ្នាំ បាន​ប្រកាស​ថា​នឹង​ឲ្យ​ភរិយា​របស់​ខ្លួន​ឈប់​ពី​អាជីព​សិល្បៈ។

 

 

៣. Noon Woranuch

 

 

តារា​សម្ដែង Noon Woranuch មាន​សំណាង​បាន​រៀបការ​ជាមួយ​កូន​ប្រុស​របស់​មហាសេដ្ឋី​មាន​ឥទ្ធិពល​ជាង​គេ​នៅ​ថៃ​ម្នាក់​មាន​ឈ្មោះ​ថា Todd Pithi Bhirompakdee។ អ្នក​ទាំង​ពីរ​បាន​ស្រលាញ់​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ​មុន​ពេល​សម្រេច​ចិត្ត​ឈាន​ដល់​អាពាហ៍ពិពាហ៍​មួយ​នេះ។ សព្វ​ថ្ងៃ​នេះ Todd Pithi ជា​អ្នក​ជំនួញ​ម្នាក់​ដើរ​តាម​គន្លង​ដែល​មាន​ស្រាប់​របស់​គ្រួសារ។

 

 

៤. Aff Taksaorn

 

 

Aff Taksaorn និង​មិត្ត​ប្រុស​អ្នក​មាន Songkran Techanarong ក៏​ជា​គូស្នេហ៍​មួយ​គូ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ច្រណែន​ផង​ដែរ។ អ្នក​ទាំង​ពីរ​បាន​ចំណាយ​ពេល​ស្វែង​យល់​ចិត្ត​គ្នា​យូរ​គួរ​សម​ទើប​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ក្នុង​ឆ្នាំ ២០១២។ កូន​កំលោះ​របស់ Aff Taksaorn គឺ​ជា​អ្នក​ស្នង​តំណែង​របស់​ភោជនីយដ្ឋាន​ និង Resort លំដាប់​ពិភពលោក Bonanza នៅ​ប្រទេស​ថៃ។ តាំង​ពី​ទើប​ដឹង​ក្ដី​មក Songkran ត្រូវ​បាន​ឪពុក​ម្ដាយ​ឲ្យ​រៀន​ភាសា​អង់គ្លេស និង​បាន​ឪពុក​ណែនាំ​ពី​ជំនួញ​របស់​គ្រួសារ​តាំង​ពី​មាន​អាយុ​នៅ​ក្មេង​ខ្ចី​ម្ល៉េះ។

 

 
 

៥. Tai Chutima

 

 

Tai Chutima បាន​សម្រេច​ចិត្ត​ចង់​​ភ្ជាប់​ជីវិត​របស់​ខ្លួន​ជាមួយ នាយក​ប្រតិបត្តិ​វ័យ​ក្មេង​ម្នាក់​របស់​គ្រឹះស្ថាន​ផលិត​អាហារ​មួយ​នៅ​ប្រទេស​ថៃ។ បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ល្បី​ឈ្មោះ Harvard ស្វាមី​របស់ Tai បាន​ត្រលប់​មក​កាន់​ស្រុក​កំណើត​ធ្វើ​ការ​វិញ​នៅ​ពេល​ឪពុក​របស់​​នាង​បាន​ស្លាប់​បាត់​ទៅ។ Tim មិន​ត្រឹម​តែ​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ប្រសើរ​នោះ​ទេ គឺ​ក្រុមហ៊ុន​មាន​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង​ជាង​ពេល​ឪពុក​របស់​គេ​គ្រប់​គ្រង​ទៅ​ទៀត។

 

 

 

៦. Tak Bongkoch

 

 

តារា​សម្ដែង​ស្រី Tak Bongkoch បាន​ជ្រើស​រើស​មហាសេដ្ឋី​ផ្នែក​គមនាគមន៍​លោក Boonchai Bencharongkul សម្រាប់​ជា​កន្លែង​បង្អែក​ឲ្យ​ជីវិត​របស់​ខ្លួន។ មហាសេដ្ឋី​រូប​នេះ​បាន​មាន​មុខ​ក្នុង​តារាង​កំពូល​អ្នក​មាន​ជាង​គេ​ទាំង ២៥ នាក់​របស់​ប្រទេស​ថៃ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី Forbes ក្នុង​ឆ្នាំ ២០១៥។ អ្វី​ដែល​កាន់​តែ​ភ្ញាក់ផ្អើល​​នោះ​គឺ Tak Bongkoch មាន​អាយុ​តិច​ជាង​ លោក Boonchai រហូត​ដល់​ទៅ ២១ ឆ្នាំ និង​ជា​ប្រពន្ធ​ទី ៦ របស់​មហា​សេដ្ឋី​រូប​នេះ៕

 

 

 

ចុចអាន៖តារា​សម្ដែង​ស្រី​ថៃ​ ១០ រូប​ដែល​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​សម្រាប់​រឿង​មួយ​ភាគ

ចុចអាន៖តារា​​សម្ដែង​ប្រុស ​ស្រី​ថៃ​ល្បី​ៗ​១០​រូប​ដែល​ជា​​​កូន​កាត់​​អាស៊ី​និង​អឺរ៉ុប​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖បរទេស