កម្មករសំណង់រើសបានលុយជាង ៣៥ម៉ឺនដុល្លារ សុខចិត្តប្រគល់ឲ្យម្ចាស់ដើមវិញ
- 2016-04-10 16:21:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មករសំណង់រើសបានលុយជាង ៣៥ម៉ឺនដុល្លារ សុខចិត្តប្រគល់ឲ្យម្ចាស់ដើមវិញ
ចន្លោះមិនឃើញ
កម្មករសំណង់ជនជាតិចិន ២នាក់ ដែលធ្វើការលើគម្រោងសាងសង់មួយនៅខេត្តក្វាងចូវ ភាគខាងត្បូងប្រទេសចិន រើសបានប្រាក់ ជាច្រើនម៉ឺនដុល្លារនៅព្រលានយន្តហោះអន្តរជាតិ Baiyun ប្រទេសចិន កាលពីថ្ងៃសុក្រកន្លងទៅ។
ពួកគេទាំងពីរនាក់ បានប្រទះឃើញថង់យួរពណ៌ស រួចរើសមើលក៏មានប្រាក់ចំនួន ៣៥៦ ២៤៦ដុល្លារអាមេរិក ចងតម្រៀបគ្នាយ៉ាងមានសណ្ដាប់ធ្នាប់។
កម្មករចិត្តស្មោះទាំងពីរ បានប្រាប់ហេតុការណ៍ដំណើរដើមទងខ្លួនប្រទះឃើញទៅកាន់ប៉ូលិស ក្រោយមកជួបអ្នកដំណើរជនជាតិអេត្យូពី ៣នាក់ បានអះអាងថាជាកញ្ចប់ប្រាក់ពួកគេដែលជ្រុះបាត់។
ក្រោយដំណឹងរើសបានប្រាក់ដ៏ច្រើនទាំងនេះរបស់កម្មករខាងលើ រួចសុខចិត្តប្រគល់ឲ្យម្ចាស់ដើមវិញនេះ ពួកគេទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះភាពស្មោះត្រង់ពួកគេ៕
ចុចអាន៖ សន្តិសុខស្មោះត្រង់ រើសបានលុយជាងមួយម៉ឺនដុល្លារ យកឲ្យម្ចាស់ដើមវិញ
ចុចអាន៖ លុយរាប់លានដុល្លារជ្រុះតាមផ្លូវ អ្នកដំណើរនាំគ្នារើសមួយឆ្ងាញ់ដៃ
ចុចអាន៖ បុរសម្នាក់ក្ដៅចិត្ត ក្រោយរើសបានលុយ១៥០០ដុល្លារ ពេលទៅគេងសណ្ឋាគារ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ People's Daily