វិធីកម្ចាត់ស្នាមជាំខ្មៅដោយកម្ដៅថ្ងៃលើស្បែក
- 2016-04-11 22:03:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីកម្ចាត់ស្នាមជាំខ្មៅដោយកម្ដៅថ្ងៃលើស្បែក
ចន្លោះមិនឃើញ
ពាក់អាវដៃខ្លីទៅណាមកណាក្រោមធាតុអាកាសក្ដៅរយៈយូរ បញ្ហាស្បែកឡើងជាំខ្មៅតែងកើតមាន ហើយជាកង្វល់មួយរបស់សុភាពនារីជាច្រើន។ តាមរយៈគេហទំព័រ Life Hacker លោកវេជ្ជបណ្ឌិតPankaj Aggarwal នៃគ្លីនិក Agrawal Homoeo ក្នុងប្រទេសឥណ្ឌាបានចែករំលែកវិធីមួយចំនួនដើម្បីកម្ចាត់ស្នាមជាំដោយកម្ដៅថ្ងៃលើមុខនិងស្បែកដូចខាងក្រោម៖
១. ត្រសក់ ទឹកផ្កាកូឡាប និងទឹកក្រូចឆ្មារ
ក្រូចឆ្មារនិងត្រសក់ជាឱសថធម្មជាតិមួយសម្រាប់កម្ចាត់ជាំខ្មៅហើយមានផ្ទុកសារធាតុជួយស្បែកមានភាពស្រស់ថ្លា។ ក្រូចឆ្មារជួយឲ្យស្បែកអ្នកសឡើងវិញ ចំណែកត្រសក់និងទឹកផ្កាកូឡាបជួយឲ្យស្បែកត្រជាក់។***លាយក្រូចឆ្មារ ត្រសក់ និងទឹកផ្កាកូឡាបចូលគ្នារួចយកសំឡីផ្ដិត លាបលើស្បែកត្រង់កន្លែងស្បែកជាំទុកចោលរយៈ១០នាទី រួចលាងជម្រះនឹងទឹកត្រជាក់ចេញ។
២. ល្ហុង និងទឹកឃ្មុំ
សារធាតុអង់ស៊ីមមាននៅក្នុងល្ហុងជួយកម្ចាត់ស្នាមជាំដោយកម្ដៅថ្ងៃលើស្បែកបាន ហើយជាពិសេសវាជួយឲ្យស្បែកសស្រស់ថ្លាឡើងវិញ និងបន្ថយស្នាមសម្លាកផ្សេងៗផងដែរ។ ចំណែកទឹកឃ្មុំផ្ដល់សំណើមនិងធ្វើឲ្យស្បែកទន់។ ***លាយសាច់ល្ហុងទុំប្រមាណកន្លះពែងជាមួយទឹកឃ្មុំមួយស្លាបព្រាបាយលាបលើស្បែកត្រង់កន្លែងជាំឬលើមុខរួចលាងសម្អាតនិងទឹកស្អាត។
៣. ប៉េងប៉ោះ ទឹកដោះគោជូរ(យ៉ាអ៊ួរ) និងទឹកក្រូចឆ្មារ
សារធាតុមានក្នុងប៉េងប៉ោះ ក្រូចឆ្មារ និងទឹកដោះគោជូរសុទ្ធតែជួយឲ្យស្បែកនិងមុខសភ្លឺរលោង។ ក្រូចឆ្មារជួយកម្ចាត់ស្នាមជាំខ្មៅចេញ ចំណែកប៉េងប៉ោះជួយកម្ចាត់ជាតិខ្លាញ់លើស្បែក ឯទឹកដោះគោជូរជួយបន្ថែមសំណើមដល់ស្បែក។*** យកសាច់ប៉េងប៉ោះប្រមាណបីស្លាបព្រាបាយ ទឹកក្រូចឆ្មារមួយស្លាបព្រាបាយ និងទឹកដោះគោជូរមួយស្លាបព្រាបាយ មកលាយចូលគ្នា រួចយកវាទៅលាបលើស្បែកឬលើមុខដែលជាំដោយកម្ដៅថ្ងៃ ទុកឲ្យស្ងួតរយៈពេល៣០នាទីទើបលាងជម្រះ។
៤. ឈើចន្ទន៍ក្រស្នា និងទឹកដូង
ជាតិម្សៅចន្ទន៍ក្រស្នាជួយសម្អាតភាពកខ្វក់ចេញពីស្បែកនិងកម្ចាត់ចេញកោសិកាស្បែកងាប់។ *** លាយម្សៅចន្ទន៍ក្រស្នា (អាចរកទិញបានតាមទីផ្សារ) មួយស្លាបព្រានិងទឹកដូង យកវាលើស្បែកជាំខ្មៅទុករយៈពេល២០នាទីទើបលាងសម្អាតចេញ។
ចុចអាន៖ ប្រើរូបមន្តងាយៗបែបធម្មជាតិអាចធ្វើឲ្យស្បែកសរយៈពេលដ៏ខ្លី
ប្រែសម្រួល៖ មាន រតនា ប្រភព៖ lifehacker