ម៉ារីម៉ា៖ "តម្លៃថតពាណិជ្ជកម្មរបស់កូនស្រីខ្ពស់ជាងខ្ញុំទៅទៀត"
- 2016-04-18 20:34:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារីម៉ា៖ "តម្លៃថតពាណិជ្ជកម្មរបស់កូនស្រីខ្ពស់ជាងខ្ញុំទៅទៀត"
ចន្លោះមិនឃើញ
កូនស្រីអាយុ៤ខែរបស់តារាសម្ដែងហ្វីលីពីន Marian Rivera ត្រូវបានគេឲ្យតម្លៃខ្លួនខ្ពស់លើសការស្មាននៅពេលថតស្ប៉តផ្សាយពាណិជ្ជកម្មមួយជាមួយម្ដាយ។
មុននេះបន្តិច កូនស្រីឈ្មោះ Zia របស់គូស្នេហ៍តារាសម្ដែង Marian Rivera និង Dingdong Dantes ទើបតែបញ្ចប់ការថតស្ប៉តពាណិជ្ជកម្មទី១នៅក្នុងជីវិតរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ក្រោយពេលថតស្ប៉តចប់ Marian បានចែករំលែកពីការចូលកាមេរ៉ាលើកទីមួយរបស់កូនស្រី។ "កូនស្រីខ្ញុំសើចរហូតហើយមិនបានយំសូម្បីមួយដង។ ខ្ញុំបានគិតថា Zia ប្រាកដជាហត់ខ្លាំងណាស់ព្រោះគេនៅតូចពេក តែផ្ទុយមកវិញ គេហាក់ដូចជារំភើបខ្លាំងណាស់"។
Marian ក៏បានបង្ហើបផងដែរថា នេះគ្រាន់តែជាកុងត្រាមួយក្នុងចំណោមកុងត្រាជាច្រើនទៀតដែល Zia ត្រូវបានគេអញ្ជើញ។ ប្ដីប្រពន្ធរបស់នាងបានគិតគូរយ៉ាងម៉ត់ចត់មុនពេលយល់ព្រមថត។ "ដូចខ្ញុំនិយាយមុននេះអីចឹង ខ្ញុំមិនចង់ឲ្យកូនថតស្ប៉តពេលនៅក្មេងពេកទេ។ តែខ្ញុំនិងស្វាមីបានពិភាក្សាពីរឿងនេះជាមួយអ្នកគ្រប់គ្រងរបស់ពួកយើង ហើយចុងក្រោយក៏សម្រេចចិត្តទទួលសំណើនេះដោយគិតពីអនាគតរបស់កូន។ ជាមួយនឹងគ្នានេះដែរ ផលិតផលដែលពួកយើងថតនេះគឺពិតជាល្អពិតមែនដោយពួកយើងក៏បានប្រើវាដែរ"។
តារាសម្ដែងអាយុ ៣១ឆ្នាំក៏មិនបានលាក់លៀមពីតម្លៃខ្លួនដែលកូនស្រីទទួលបាននោះដែរ។ "ខ្ញុំអាចបង្ហើបប្រាប់អ្នកទាំងអស់គ្នាថា តម្លៃខ្លួនរបស់ Zia គឺខ្ពស់ជាងរបស់ខ្ញុំទៅទៀត ហើយលុយទាំងអស់នេះនឹងត្រូវបញ្ជូនចូលគណនីធនាគាររបស់នាង។ នៅពេលនាងមានអាយុ១៨ឆ្នាំ នាងនឹងក្លាយជាម្ចាស់កម្មសិទ្ធិរបស់វា"៕
ចុចអាន៖ម៉ារីម៉ា អួតថាកូនស្រីនិយាយពេញមួយថ្ងៃមិនចេះហត់
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖sao