តារា​កំប្លែង​ល្បី​ Koo Tee ដាច់​ចិត្ត​បង្ហាញ​មុខ​មិត្ត​​​ស្រី​វ័យ​ក្មេង​លើក​ដំបូង

  • 2016-04-22 00:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​លាក់​បាំង​ជាង​២​ឆ្នាំ ទី​បំផុត​តារា​កំប្លែង​ថៃ Koo Tee Aramboy បាន​ដាច់​ចិត្ត​បង្ហាញ​មុខ​មិត្ត​ស្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ហើយ។

 

 

កាល​ពី​ម្សិលមិញ​នេះ តារា​កំប្លែង​មាឌ​ធាត់​វ័យ ៣៥ឆ្នាំ បាន​បង្ហោះ​សារ​ជូនពរ​ថ្ងៃ​ខួប​កំណើត​របស់​មិត្ត​ស្រី​ខ្លួន យ៉ាង​ផ្អែមល្ហែម ជា​ពិសេស​ថែម​ទាំង​បាន​បង្ហាញ​មុខ​ពេញ​របស់​នាង​ទៀត​ផង ខណៈ​ដែល​រាល់​ដង អ្នក​គាំទ្រ​បាន​ត្រឹម​តែ​ឃើញ​រូប​នាង​ពី​ក្រោយ រូប​ងងឹត ឬ​បញ្ឆិត​បញ្ឆៀង​តែ​ប៉ុណ្ណោះ។ តារា​សម្ដែង​រឿង​ "អ្នក​ប្រដាល់​មិន​ដែល​ឈ្នះ" បាន​សរសេរ​សារ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា៖

 

"រីករាយ​ថ្ងៃ​កំណើត​សំណព្វ​ចិត្ត អរគុណ​ចំពោះ​ការ​ស្រលាញ់​និង​មើល​ថែ​បង​កន្លង​មក។ អូន​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​តែងតែ​នៅ​ក្បែរ​បង​ទាំង​ពេល​សប្បាយ​ និង​ពេល​កើត​ទុក្ខ។

 

បង​គ្រាន់​តែ​ចង់​ប្រាប់​អូន​ថា​មិន​ថា​ថ្ងៃ​ស្អែក​មាន​រឿង​អី​កើត​ឡើង តែ​បង​នៅ​តែ​ស្រឡាញ់​និង​ថែ​រក្សា​អូន​ជា​រៀង​រហូត។ អូន​នៅ​តែ​ជា​បេះដូង​បង​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ។

 

បន្ទាប់​ពី​ម្ដាយ​បង​ អូន​គឺ​ជា​នារី​ដែល​បង​ស្រឡាញ់​ជា​ទី​បំផុត @supakch ​រីករាយ​ថ្ងៃ​កំណើត"

 

Koh Tee និង​មិត្ត​ស្រី​ដែល​មិន​មែន​ជា​អ្នក​សិល្បៈ ​ត្រូវ​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ជិត​២​ឆ្នាំ​មក​ហើយ ហើយ​អ្នក​ទាំង​ពីរ​មាន​វ័យ​ខុស​គ្នា​១០ឆ្នាំ ៕​​​

 

 
 
 
 

 

ចុចអាន៖តារា​សម្ដែង​ថៃ​ល្បី​ៗ​៥​រូប ដែល​មាន​មិត្ត​ប្រុស​ជា​សេដ្ឋី

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mthai