នៅ​ចិន​មាន​ធានា​រ៉ាប់​រង​ឆ្កែ​ឆ្មា​ទៀត?

  • 2014-09-18 17:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​គឺ​ជា​ប្រទេស​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​រឿង​រ៉ាវ​ប្លែកៗ​ជា​ច្រើន ដោយសារ​ប្រជាជន​ដ៏​ច្រើន​ជាង​គេ​ក្នុង​លោក​នៃ​ប្រទេស​យក្ស​អាស៊ី​មួយ​នេះ។ កាល​ពី​ប៉ុន្មាន​ខែ​មុន ក្រុមហ៊ុន​ធានា​រ៉ាប់​រង​នៅ​ចិន​បាន​បើក​សេវា​ធានា​រ៉ាប់រង​ប្លែកៗ ដូច​ជា​ធានា​រ៉ាប់រង​អាពាហ៍ពិពាហ៍ និង​សេវា​ធានា​រ៉ាប់រង​ពេល​ស្រវឹង​ជា​ដើម។ ពេល​នេះ​រឹត​តែ​ប្លែក​ទៀត​ហើយ សេវា​ធានា​រ៉ាប់​រង​លើ​សត្វ​ឆ្កែ​និង​ឆ្មា បាន​ដាក់​ឲ្យ​ដំណើរ​ការ។

 

ចុច​អាន៖ លោក​តា​វ័យ​៧០​ឆ្នាំ​ដើរ​សុំ​ទាន​ផ្គត់​ផ្គង់​គ្រួសារ​ផ្អើល​អ៊ីនធឺណិត​

 

 

ចុច​អាន៖ ជាង​១​ម៉ឺន​​នាក់​លាង​ជើង​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ចិន​

 

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ប្រជាជន​នៃ​ប្រទេស​ចិន ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ បាន​បើក​សេវា​កម្ម​ធានា​រ៉ាប់​រង​លើ​សត្វ​ចិញ្ចឹម​ដំបូង​គេ​បំផុត​ក្នុង​ប្រទេស។ សេវា​កម្ម​នេះ​ធ្វើ​ឡើង​តែ​ចំពោះ​ប្រភេទ​ឆ្កែ​និង​ឆ្មា​ប៉ុណ្ណោះ។ ក្រុមហ៊ុន​នឹង​ផ្ដល់​ការ​ថែទាំ​សុខភាព​សត្វ​ទាំង​ពីរ​ប្រភេទ​នេះ ក្នុង​តម្លៃ​ពី​ជាង ៨០០ដុល្លារ ទៅ​ជាង ៨០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ចំណែក​តម្លៃ​ដែល​ម្ចាស់​សត្វ​ត្រូវ​បង់​វិញ មាន​ចន្លោះ​ពី ៧៣ដុល្លារ ដល់ ៥៧០ដុល្លារ។

 

​សេវាកម្ម​នេះ ក្រុមហ៊ុន​នឹង​អនុវត្ត​នៅ​តាម​ពេទ្យ​សត្វ​ប្រមាណ ៥០០ និង​ហាង​សត្វ​ចិញ្ចឹម ៥០០០ កន្លែង​ទូទាំង​ប្រទេស។ សមាគម​កសិកម្ម​សត្វ​ចិន​ បាន​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ​មាន​ឆ្កែ​សរុប​ជាង ២០ លាន​ក្បាល​ហើយ ​ដែល​ម្ចាស់​ចុះ​ឈ្មោះ​ទទួល​យក​សេវា​កម្ម​ធានា​រ៉ាប់រង​នេះ៕

 

ចុច​អាន៖ តារា​សិច​ជប៉ុន​លេច​មុខ​លើ​ក្រប​សៀវភៅ​​គណិតវិទ្យា​នៅ​ថៃ

 

ចុច​អាន៖ ម្ចាស់​កំណត់​ត្រា​ឆ្កែ​​ខ្ពស់​បំផុត​ក្នុង​លោក បាន​បាត់បង់ជីវិត​ហើយ

ដោយ​៖ គង់ វិសាល

ប្រភព៖ cri.cn