ពណ៌ទាំង​​​​​៨​​ ​​រួម​ចំណែក​ធ្វើ​​ឲ្យ​ផ្ទះ​​​​​​ស្រស់​ស្អាត​ និង​មាន​ហុងស៊ុយ​

  • 2016-05-02 22:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ការ​ជ្រើស​រើស​​ពណ៌​​​​​​​រៀប​ចំតុបតែង​​ផ្ទះ​តាម​ក្បួន​​​​​​​ត្រឹម​ត្រូវ ​​​​ធ្វើ​​ឲ្យ​គ្រប់​គ្នា​មាន​ជំនឿ​ថា​នឹង​​នាំ​សំណាង​ ​រាសីខ្ពស់ និងហុងស៊ុយ​​​​ដល់​ម្ចាស់​ផ្ទះ​។ ពណ៌​ហុងស៊ុយ​​រាប់​​គិត​ចាប់​តាំង​​​ពី​​ច្រក​ចូល​ផ្ទះ ​​បង្អួច ​ទ្វារ ​​​បន្ទប់​គេង បន្ទប់​ទទួល​ភ្ញៀវ​ ​​​និង​ចង្ក្រាន​​បាយ​​​​ជាដើម។

 

១. ពណ៌លឿង៖​​​

​​​​​​​ពណ៌លឿង​ឆើត​ ​​​តំណាង​​ឲ្យ​​​​ពន្លឺ​ព្រះអាទិត្យ ​​ភាព​រីករាយ​ ​ថាមពល ទាក់​ភ្នែក​ ​ដែល​​​មាន​ហុងស៊ុយ​​ខ្ពស់​​​ គេ​ប្រើ​ភាគ​ច្រើន​​សម្រាប់​​ផ្ទះ​បាយ​ ​បន្ទប់​ទទួល​ភ្ញៀវ​ ​និង​​​​បន្ទប់​កុមារ​។

 

 

 

២. ពណ៌​​ក្រហម​៖

​ក្រហម​​ ត្រូវ​គេ​ជឿ​ថា​​​ជា​ពណ៌​មាន​​ហុងស៊ុយ​ជាង​គេ​បំផុត​ ដែល​​មនុស្ស​ភាគ​ច្រើន​​ពិសេស​​​​ប្រជាជន​អាស៊ី​​​​​ចង់​បាន​ពណ៌​ទាក់​ភ្នែក​មួយ​នេះ។ ពណ៌​នេះ​តំណាង​​ឲ្យ​​​វិបុលភាព​ ​​​ភាព​រីករាយ ​និង​​រឹងមាំ ​ដោយ​បរទេស​​លោក​ខាង​លិច​ចូល​ចិត្ត​ជ្រើស​រើស​​ដាក់​បន្ទប់​គេង​។ ​បើ​តាម​​សែស្រឡាយ​ចិន​ ពណ៌ក្រហម​គេ​ជឿថា​ ​​​​នាំ​​លាភ​សំណាង ​និង​សុភមង្គល ឯ​ក្នុង​ប្រទេស​ឥណ្ឌាក្នុង​ពិធី​រៀបការ​​​​ ពណ៌​​នេះ​​តំណាងឲ្យ​​​ក្ដី​ស្រលាញ់​ ភាព​រ៉ូមែនទិក ​អង់អាច​ក្លាហាន និង​​មហិច្ឆតា។

 

 

 

៣.ពណ៌​​បៃតង៖

​​​​​​​​​​​​​​​​​​​បៃតង​​​​​ ​​ជា​ពណ៌​ហុងស៊ុយ​បង្ហាញ​​​ភាព​បន្ត​កើត​មាន ​​​​ថាមពល​​​ សន្តិភាព ​​និង​ការ​​បង្កើត​​ថ្មី​។​​ ចំពោះ​ការ​ជ្រើស​រើស​ពណ៌​​បៃតង​​តុប​តែង​ក្នុង​គេហដ្ឋាន​ ​វា​ហាក់​បីដូច​​ជា​​​​​ធ្វើ​​ឲ្យ​សុខភាពរបស់​​​អ្នក ​ស្រស់​​ថ្លា​​ដូច​ធម្មជាតិ​​អីចឹង​ដែរ។

 

 

 

៤. ពណ៌​ទឹក​ក្រូច​៖

​តំណាង​​ឲ្យ​ចិត្ត​​សុទិដ្ឋិនិយម ​​​​ចូល​​ចុះ​​សង្គម​ ​និង​​ចិត្ត​​​​ទូលាយ។​ ​ចំពោះ​ប្រជាជន​​លោក​ខាងលិច ​​ចូល​ចិត្ត​ជ្រើសរើស​​ពណ៌​​​ទឹក​ក្រូច​​​​​​​តុប​តែង​​តែង​​លើ​​កៅអី ឬ​សាឡុង​ពី​មុខ​​​​ចង្ក្រាន​ភ្លើង និង​បន្ទប់​គេង​បែប​ទំនើប​។

 

 

 

៥. ពណ៌ស៖

ហុងស៊ុយ​​ពណ៌ស ​​បង្ហាញ​​ពី​​ភាព​បរិសុទ្ធ​ ​​​ភាព​គ្មាន​ទោសពៃរ៍ ​​ហើយ​វា​អាច​​​​​​​​​ស៊ី​គ្នា​​ជា​​មួយ​ពណ៌​​ជាច្រើន​ទៀត​។ ​ពណ៌ស​​ត្រូវ​គេ​​ឃើញ​​មាន​ច្រើន​នៅ​តាម​​ជញ្ជាំង​ក្នុង​​​ផ្ទះ​​ ពិតាន​ តុ​ ទូ​ ឬ​បន្ទប់​​គេង​​បែប​រ៉ូមែនទិក​ ជាដើម។

 

៦. ពណ៌ស្វាយ​៖ ​​​​​​​​​​​​​​​​​

​​​​​​បង្ហាញ​​ពី​​​ភាព​​ស្មោះ​ត្រង់​ ​​អាថ៌កំបាំង ​សន្តិភាព​​ ​ហើយ​ក៏​ជា​ពណ៌​ស្រស់​មួយ​ដែរ ភាគ​​ច្រើន​​​គេ​ឃើញ​​នៅ​​​​តាម​ជញ្ជាំង​​បន្ទប់ ខ្នើយ​គេង និង​របស់​ប្រើ​ប្រាស់​​​ក្នុង​ផ្ទះ​ជា​ច្រើន​ទៀត។

 

 

 

៧. ពណ៌​ផ្កាឈូក

បង្ហាញ​ពី​ភាព​ទន់ភ្លន់ ​​ក្ដី​ស្រលាញ់ ​​​និង​​ភាព​ធូរស្បើយ​ចិត្ត ​​​​ដោយ​​គេ​អាច​​យក​ពណ៌​នេះ​ដាក់​ពី​​​បន្ទប់​គេង​​ដល់​ បន្ទប់​បោក​គក់​។​​​​​​​​​​​​

 

 

៨.​ពណ៌ខ្មៅ

បង្ហាញ​​ពី​​ភាព​​គ្មាន​ទី​បញ្ចប់ ថាមពល ​​និង​កម្លាំង​។ ​ពណ៌​នេះ​​ត្រូវ​​គេ​​ប្រើ​ភាគ​ច្រើន​​អម​ជា​មួយ​ពណ៌​ស ​ដែល​គេ​ឃើញ​មាន​​​​​តាំង​​ពី​ច្រក​ចូល​ផ្ទះ ​​ដល់​ចង្ក្រាន​បាយ​​​ ​ហើយ​កន្លែង​​ពេញ​និយម​ជាង​គេ​គឺ​​​​លើ​ពិតាន​​បន្ទប់​គេង។​​​​​​​

 

​​​​​​​​

​ចុចអាន៖ ​រូប​ភាព ៥ ផ្ទាំង​​តាំង​ក្នុង​ផ្ទះ​ បន្ថែម​ហុងស៊ុយ​ឆ្នាំ​ថ្មី

ចុចអាន៖ លេខ​​​អ្វី​ខ្លះ​ដែល​ជា​លេខ​ហុងស៊ុយ?

ចុចអាន៖ អនុវត្ត​វិធី​ងាយៗ​ដើម្បី​ឲ្យ​ឡាន​មាន​ហុងស៊ុយ​តាម​ក្បួន​ចិន​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Feng Shui

អត្ថបទពេញនិយម