ត្រី​​​១៤​តោន​ពុល​​​ងាប់​​ក្នុង​​ប្រឡាយ​​កណ្ដាល​ក្រុង​ហូជីមិញ

  • 2016-05-18 22:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ត្រី​ប្រមាណ​​ ១៤​តោន​​​​​​ បាន​​ពុល​ងាប់​​អណ្ដែត​​​​​ក្នុងទឹក​​ប្រឡាយ Nhieu Loc-Thi Nghe នៅ​​ទីក្រុង​ហូជីមិញ​កាល​ពី​ថ្ងៃ​​​អង្គារ​​ម្សិលមិញ ក្រោយ​​​ធ្លាក់​​ភ្លៀង​​​​មួយ​មេធំ ​​​​​។

 

ចំពោះ​​មូល​ហេតុ​​នៃ​ការ​ងាប់​​​​ ​ត្រូវ​គេ​សន្និដ្ឋាន​​ថា​​​ ដោយ​សារ​​​​​​ទឹក​​កាក​សំណល់​​​​​​មាន​ជាតិ​ពុល​​ហូរ​​​ចេញ​​​​​គំនរ​សំរាម​ ចូល​ប្រឡាយ​​ ​​ខណៈ​​​ទីក្រុង​ត្រូវ​​ទឹក​ភ្លៀង​​​​​លើក​ដំបូង​ ​បន្ទាប់​​​ពី​រាំង​ស្ងួត​​អស់​រយៈពេល​ជាច្រើន​ខែ។

 

​ប្រជាជន​​រស់​​នៅ​តាម​​ដង​​ប្រឡាយ​​​​​ដ៏​ធំ​ជាង​គេ​នេះ ​និយាយ​ថា​​​​ត្រី​រាប់​​ពាន់​ក្បាល​​​​​បាន​​ហើម​អណ្ដែត​​ពេញ​​ផ្ទៃ​ទឹក​​​ ចាប់​តាំង​​ពី​​ល្ងាច​​ថ្ងៃ​​ច័ន្ទ ​ក្រោយ​​ភ្លៀង​​ ៣ម៉ោង ​ហើយ​សំរាម​​​ជា​ច្រើន​​បាន​​​​ប៉ើង​​ចូល​​ក្នុង​ទឹក។

 

​​លោក​ Tran Van Son ជា​មន្ត្រី​​​ម្នាក់​​ទទួល​​បន្ទុក​​ផ្នែក​​ការពារ​ធនធាន​វារីវប្បកម្ម​​ទីក្រុង​​​​ ​បាន​កត់​សម្គាល់​ថា​​​ មាន​សាកសព​​ត្រី​​​ដ៏​ច្រើន​​ចាប់​ផ្ដើម​​​អណ្ដែត​ ​ដោយ​សារ​ទឹក​ភ្លៀង។ ​​លោក​បាន​បន្ទោស​​​​ទៅ​លើ​​​ការ​បំពុល​​​​ខាង​​រោង​ចក្រ​ឧស្សាហកម្ម។ ​ប្រភព​ដដែល​​បន្ត​ថា​ ​​ប្រឡាយ​​​ក៏​មាន​ប្រព័ន្ធ​ការ​ពារ​​​​​​​បន្សាប​ជាតិ​ពុល​​​ក្នុង​សំរាម​ដែរ ​តែ​​មិន​អាច​ទប់​ទល់​​បាន ​​ដោយ​សារ​​​កាក​សំណល់​​ច្រើន​ជ្រុល។

 

​ប្រឡាយ​ Nhieu Loc-Thi Nghe ​​មាន​ប្រវែង​​​ជាង​ ៨​គីឡូម៉ែត្រ​​ហូរ​​កាត់​​សង្កាត់​​ចំនួន​​ ៣​​​ក្នុង​ទីក្រុង​។ ​ទីក្រុង​ហូជីមិញ​ ​បាន​​​ចំណាយ​​ពេល​ជាង​​មួយ​ទសវត្ស​ ​និង​​​ប្រាក់​ជាង​ ៣៩០​លាន​ដុល្លារ ​​​រួម​ទាំង​មូលនិធិ​​​ពី​ធនាគារ​ពិភពលោក​ World Bank ​ដើម្បី​​​​​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រឡាយ​កខ្វក់​​នេះ​​មាន​​សោភ័ណភាព​ល្អ​៕

 

 

 

 

 

 

 

 

ចុចអាន៖ ទី​ក្រុង​​ហូជីមិញ​ ​​នឹង​ក្លាយ​ជា​បណ្ដុំ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ពិភពលោក​

ចុចអាន៖ ​នៅ​វៀតណាម សេវាកម្ម​សិច​កំពុង​​វាយលុក​ខ្លាំង ទប់​ស្កាត់​១០ឆ្នាំ​អត់​ជាប់

ចុចអាន៖ ប្រជាជន​វៀតណាម​​​អស់​ប្រាក់​​រយ​ពាន់​លាន​ដុង​​ពី​​ការ​ឆបោក​​​ថ្មី​លើ​អនឡាញ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ thanhniennews ​​​ ​​​​​​​​​