ប្រើ​តែ​ Instagram អាច​រក​ចំណូល​បាន​កប់​ក្ដោង

  • 2016-05-19 13:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​មួយ​ចំនួន​តូច​​ប្រហែល​ជា​យល់​ថា​មាន​តែ​បណ្ដាញ​ Facebook ឬ YouTube ទេ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​រក​ចំណូល​បាន​ ប៉ុន្តែ​តាមពិត​សូម្បី​តែ​ Instagram ក៏​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​រក​ចំណូល​បាន​ក្រាស់​ក្រែល​ដែរ។ ជាក់​ស្ដែង​ដូច​បុគ្គល​ ៨ ​ រូប​ខាង​ក្រោម៖

 

​@ Chiara Ferragni

 

 

ជា​អ្នក​លេង​ Blog និង​ជា​អ្នក​ច្នៃ​ម៉ូដ​សញ្ជាតិ​អ៊ីតាលី​មួយ​រូប​ ដោយ​បច្ចុប្បន្ន​នេះ​គណនី​ Instagram របស់​នាង​មាន​ Follower ចំនួន​ ៥,៩​លាន​ នាក់​ និង​បន្ត​កើន​ឡើង​ជា​លំដាប់។ តាម​រយៈ​ Instagram នេះ​នាង​អាច​រក​បាន​ប្រហែល​ ៨​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ ដោយ​បាន​ពី​ការ​ជួល​ Post ផ្សព្វ​ផ្សាយ​ផលិតផល។

 

@ Cara Delevigne

 

 

នាង​ Cara Delevigne ដែល​ជា​តារា​​ម៉ូដែល​អង់គ្លេស​ ​អាច​រក​បាន​ប្រមាណ​ ១​សែន​ ដុល្លារ​ ពី​ការ​ផ្សព្វផ្សាយ​ម៉ាក​ផលិតផល​មួយ​លើក​ នៅ​លើ​គណនី​ Instagram របស់​នាង​ដែល​មាន​ Follower ចំនួន​ ២៩,៧​លាន​ នាក់។

 

@ Liz Eswein

 

 

បច្ចុប្បន្ន​គណនី​ Instagram របស់​ជាង​ថត​រូប​ស្រី​ Liz Eswein មាន​ Follower ចំនួន​ ១,៣​លាន​នាក់​ ដែល​អាច​ធ្វើ​ឲ្យ​នាង​អូស​ទាញ​ម៉ាក​ផលិតផល​ធំៗ​បាន​ ដូច​ជា​ Puma, Armani និង​ Samsung ជា​ដើម។ ក្នុង​រយៈ​ពេល​ ១៨​ខែ​ ដំបូង​នៃ​ការ​ប្រឡូក​បណ្ដាញ​សង្គម​នេះ​ នាង​អាច​រក​ចំណូល​បាន​ ១​លាន​ ដុល្លារ។

 

@ Julia Engel

 

​​​​​ ស្រី​ស្រស់​ដែល​ជា​ម្ចាស់​គណនី​ Instagram មាន​ Follower ចំនួន​ ៨៩៧ ០០០ នាក់​ នេះ​អាច​រក​ចំណូល​​ប្រចាំ​ឆ្នាំ​ ៧​ខ្ទង់​ បាន​យ៉ាង​ងាយ​ ដែល​ជា​​កម្រៃ​ទទួល​ការ​ផ្សព្វ​ផ្សាយ​ផលិតផល។

 

@ Jane Aldridge

 

​ ជា​ម្ចាស់​នៃ​​វិបសាយ​លក់​ផលិតផល​មួយ​ ដែល​បច្ចុប្បន្ន​គណនី​ Instagram នាង​មាន​ Follower ចំនួន​ ១៨៦ ០០០ នាក់​ ដោយ​នាង​អាច​រក​បាន​​ជា​មធ្យម​ ៥​ពាន់​ដុល្លារ​ សម្រាប់​ការ​ផ្សាយ​ផលិតផល​មួយ​លើក​ លើ​គណនី​នាង។ មិន​តែ​ប៉ុណ្ណោះ​នាង​គិត​កម្រៃ​ ២​ម៉ឺន​ដុល្លារ​ លើ​ការ​បង្ហាញ​ខ្លួន​ ក្នុង​កម្មវិធី​ឯកជន​ណា​មួយ។

 

@ Wendy Nguyen

 

​ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​ UC Berkley សហរដ្ឋអាមេរិក។ នាង​មិន​ត្រឹម​តែ​មាន​ភាព​ល្បី​ល្បាញ​លើ​បណ្ដាញ​ Instagram ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ល្បី​ដល់​ Facebook, Twitter និង​ YouTube ថែម​ទៀត​ផង។ ត្បិត​ថា​មិន​ដែល​បង្ហើប​ពី​ចំណូល​របស់​ខ្លួន​ ប៉ុន្តែ​គេ​ប៉ាន់​ស្មាន​ថា​នាង​ប្រហែល​ស្ថិត​ក្នុង​ចំណោម​តារា​ Instagram ដែល​អាច​រក​បាន​ដល់​ ១​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។

 

@ Andreas Wijk

 

 

អ្នក​ចម្រៀង​វ័យ​ក្មេង​សញ្ជាតិ​ស៊ុយអែត​​រូប​នេះ​ ជា​បេក្ខភាព​បុរស​តែ​មួយ​គត់​ក្នុង​បញ្ជី​អ្នក​រក​ចំណូល​បាន​ច្រើន​លើ​ Instagram។ ដោយ​មាន​ Follower ចំនួន​ ១៤៧ ០០០ នាក់​ ជួយ​ឲ្យ​គេ​រក​ចំណូល​បាន​ ៥ពាន់-១​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែ​ ពី​ការ​ផ្សព្វផ្សាយ។​

 

@ Julie Sarinana

 

 

​Julie មាន​ Follower ចំនួន​ ៣,៦​លាន​នាក់​ លើ​ Instagram ដោយ​​អាច​រក​ចំណូល​បាន​ ចន្លោះ​ពី​ ៧​ម៉ឺន-១​សែន​ដុល្លារ/ឆ្នាំ​ ពី​ការ​ងារ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​តែ​មួយ​មុខ៕

 

ចុច​អាន៖ ការ​ពិត​អស្ចារ្យ​ទាំង​ប្រាំអំពី​ទ្រព្យ​សម្បត្តិ​​មហាសាល មហាសេដ្ឋី​លោក Bill Gates

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង ប្រភព៖ TheRichest

អត្ថបទពេញនិយម