លោក​ អូបាម៉ា ទៅ​ដល់​វៀតណាម​​​ នឹង​ពិភាក្សា​​រឿង​លក់​អាវុធ​ និងសិទ្ធិមនុស្ស ​

  • 2016-05-23 15:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ បារ៉ាក់ អូបាម៉ា​​​​ថ្មី​ៗ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ទី​ក្រុង​ហាណូយ​​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​​​ក្នុង​ប្រទេស​នោះ។

 

 

តាម​​សារព័ត៌មាន BBC នេះ​ជា​លើក​ទី​បី​ហើយ ដែល​​​​មេ​ដឹក​នាំ​សហរដ្ឋអាមេរិក​កំពុង​កាន់​តំណែង​​​ធ្វើ​ទស្សនកិច្ច​​នៅ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​​មួយ​នោះ​ ចាប់​តាំង​ពី​​សង្គ្រាម​​វៀតណាម​​បាន​បញ្ចប់។

 

ដំណើរ​ទស្សនកិច្ច​​​​​របស់​មេ​ដឹក​នាំ​សហរដ្ឋអាមេរិក​​ខាង​លើ​ បាន​​បង្ហាញ​ភាព​ស្វាគមន៍​គ្នា​យ៉ាង​កក់​​ក្ដៅ​រវាង​ប្រទេស​ទាំង​ពីរ​ ស្រប​ពេល​ដែល​ សហរដ្ឋអាមេរិក​​​​បង្កើន​​ចំណង​​​មិត្តភាព​ជា​មួយ​​​​​សម្ព័ន្ធមិត្ត​​​​​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​។ ​​​​​​​​ តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Ben Rhodes ​​អនុប្រធាន​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​​ លោក​​អូបាម៉ា​ នឹង​ជួប​ពិភាក្សា​​​ជា​មួយ​ភាគី​វៀតណាម​ទាក់​ទិន​នឹង​​​ការ​​លុប​​ចេញ​នូវ​ការ​ហាម​ឃាត់​លក់​អាវុធ​​របស់​អាមេរិក​ទៅ​ឲ្យ​ប្រទេស​នោះ។ ​តាម​មន្ត្រី​សេតវិមាន​អាមេរិក​​​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ការ​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ឡើង​វិញ​នឹង​ធ្វើ​ឡើង លុះ​ត្រា​ណា​តែ​​ប្រទេស​មួយ​នេះ​​​មាន​​ភាព​ប្រសើរ​ឡើងផ្នែក​​​សិទ្ធិមនុស្ស​។

 

ក្រោយ​​​ទស្សនកិច្ច​​​​បី​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​ ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹង​ធ្វើ​ដំណើរ​​ទៅ​កាន់​ទី​ក្រុង​ហីរ៉ូ ស៊ីម៉ា ប្រទេស​ជប៉ុន​នា​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ៕

 

ចុចអាន៖  លោក​អូបាម៉ា​​នឹង​ធ្វើ​ទស្សនកិច្ច​​​ប្រវត្តិសាស្ត្រ​នៅ​ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា​ ប្រទេស​ជប៉ុន​

 ​​​
ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC

​​​​​