ព្រះនាង​ចៀវៃ​និង​មិត្ត​ប្រុស​​នឹង​រៀបការ​នៅ​កោះ​ហាវ៉ៃ​ក្នុង​​ឆ្នាំ​ក្រោយ

  • 2016-05-25 16:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ​ព័ត៌មាន​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា​ជីវិត​​គូស្នេហ៍​ថ្មី​របស់​តារា​សម្ដែង​ស្រី Ruby Lin និង​តារា​សម្ដែង​ប្រុស Wallace Huo នឹង​បើក​ទៅ​ទំព័រ​ថ្មី​មួយ​ទៀត​នៅ​ពេល​អ្នក​ទាំង​២​ចូល​រោងការ​នៅ​ពេល​ខាង​មុខ។

 

 

ព្រឹក​ថ្ងៃ​ទី ២៣​ខែ​ឧសភា បណ្ដាញ​ព័ត៌មាន​ធំ​តូច​របស់​ចិន​បាន​ចុះ​ផ្សាយ​ថា តារា​សម្ដែង​ជួរ​មុខ Ruby Lin និង​មិត្ត​ប្រុស​របស់​ខ្លួន លោក Wallace Huo បាន​កំណត់​ថ្ងៃ​មង្គល​ការ​រួច​ហើយ។ តារា​សម្ដែង​វ័យ ៤០​ឆ្នាំ​និង​សង្សារ​អាយុ​ប្អូន​៤​ឆ្នាំ​នឹង​រៀប​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៧​នៅ​កោះ​ហាវ៉ៃ​សហរដ្ឋ​អាមេរិក។ ដោយ​សារ​តែ​អ្នក​ទាំង​២​សុទ្ធ​តែ​ជា​អ្នក​មិន​ចូល​ចិត្ត​ភាព​លេចធ្លោ ដូចនេះ​ហើយ​មង្គលការ​របស់​ពួក​គេ​នឹង​ប្រព្រឹត្ត​ឡើង​យ៉ាង​សាមញ្ញ​បំផុត។

 

ឆ្លើយតប​នឹង​ព័ត៌មាន​ខាង​លើ ភាគី​របស់​តួ​រឿង "ព្រះនាង​យេយេ" មិន​បាន​បដិសេធ​នោះ​ទេ។ "បើ​សិន​ជា​មាន​ដំណឹង​ល្អ ពួក​យើង​នឹង​ប្រាប់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង។ យ៉ាងណាក៏ដោយ ដោយ​សារ​តែ​សិល្បករ​ទាំង​២​មិន​ចូលចិត្ត​អ្វី​ដែល​ធំដុំ ដូច្នេះ​ហើយ​នឹង​គ្មាន​មង្គលការ​អស្ចារ្យ​អ្វី​កើត​ឡើង​នោះ​ទេ"។ តំណាង​ក្រុមហ៊ុន​របស់ Ruby Lin ប្រាប់៕

 

 

ចុចអាន៖តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ប្រើ​ពេល​១០​ឆ្នាំ​ទើប​យក​បេះដូង​ព្រះនាង​ចៀវៃ​បាន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing