រដូវ​វស្សា​ឆ្នាំ​នេះ​អាច​មាន​ព្យុះ ស្រប​ពេល​របាយ​ទឹក​ភ្លៀង​អំណោយ​ផល​ល្អ​ដល់​កសិកម្ម

  • 2016-05-25 16:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​រដូវ​វស្សា​បាន​ចូល​មក​ដល់ ដែល​អាកាសធាតុ​នឹង​បន្ត​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី ២៥ -៣៧អង្សាសេ។ នៅ​តំបន់​ខ្លះ រំពឹង​ទុក​ថា​ជំនន់​ទឹក​ភ្លៀង​អាច​កើត​មាន​ឡើង​នៅ​ផ្នែក​ខ្លះ​ដូច​ជា ខេត្ត​ព្រះសីហនុ កំពត តាកែវ កំពង់ស្ពឺ និង​ខេត្ត​ពោធិ៍សាត់។ នេះ​បើ​តាម​ការ​ដក​ស្រង់​ពី​ការ​ព្យាករណ៍​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម។

 

 

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​នា​រដូវ​វស្សា ឆ្នាំ២០១៦ ចំពោះ​ដើម​រដូវ​ដល់​ពាក់​កណ្ដាល​រដូវ របាយ​ទឹក​ភ្លៀង​អាច​ធ្លាក់​ទាប។ ដោយ​ឡែក​បរិមាណ​ទឹក​ភ្លៀង​អាច​ធ្លាក់​ខ្ពស់ ចាប់​ពី​ពាក់​កណ្ដាល​រដូវ​ដល់​ចុង​រដូវ ដែល​ជា​ឱកាស​ល្អ​ក្នុង​ការងារ​កសិកម្ម។

 

យ៉ាង​ណា​ក្ដី បរិមាណ​ព្យុះ​ក្នុង​រដូវ​វស្សា​ឆ្នាំ​២០១៦​នេះ​ អាច​នឹង​មាន​ព្យុះ​កើត​ឡើង​ពី ២៥-២៧​ព្យុះ ហើយ​ធ្វើ​ដំណើរ​ចូល​មក​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ចំនួន​ច្រើន​និង​មាន​ឥទ្ធិពល​ខ្លាំង ដែល​ប្រជា​នេសាទ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

 

សូម​បញ្ជាក់​ថា កាល​ពី​ថ្មី​ៗ​នេះ​មាន​ព្យុះ​ប្រមោយ​ដំរី​បាន​កើត​ឡើង​នៅ​តំបន់​ឆ្នេរ​អូ​ត្រេះ ខេត្ត​ព្រះ​សី​ហ​នុ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​អន្តរាយ​ធ្ងន់ធ្ងរ​ឡើយ៕

 

អត្ថបទ៖ លឹម សុ​នា