ក្សត្រី​ថៃ​​​​​​​​កើត​ជំងឺ​​ខ្វះ​ឈាម​ខួរក្បាល ខណៈ​​​​​​​ស្ដេច​​យ៉ា​ដេត​ កើត​​ជំងឺ​ច្រើន​ប្រភេទ

  • 2016-05-27 21:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ម្ចាស់ក្សត្រី​ថៃ​ Sirikit វ័យ​ ​៨៣​វស្សា​ ​បាន​​ពិនិត្យ​​សុខភាព​​​ ​និង​រក​ឃើញ​ថា​​​​​​មាន​ជំងឺ​​ខ្វះ​​​​​ឈាម​​​​​ក្នុង​ខួរ​ក្បាល​​នៅ​មន្ទីរ​ពេទ្យ​ ជូឡាឡុងកន។ នេះ​​បើ​​​តាម​ការិយាល័យ​​​​​​​​​​​​​​ខាង​រាជវាំង​​ Royal Household ​​​​បាន​ឲ្យ​ដឹង​​ក្នុង​សេចក្ដី​​ថ្លែងការណ៍​ដ៏​កម្រ​មួយ។

 

ស្វាមី​​​របស់​​ម្ចាស់ក្សត្រី​ ​គឺ​ស្ដេច​​​ភូមិបុល​ អាឌុលយ៉ាដេត​ ​​​វ័យ​​ ៨៨​​វស្សា​ ​ក៏​កំពុង​​​​​​សម្រាក​​​ព្យាបាល​​​ជំងឺ​ច្រើន​មុខ​ដែរ​​ក្នុង​មន្ទីរពេទ្យ​ក្រុង​​​បាងកក Bangkok Hospital។

 

​បើ​​តាម​ការ​ធ្វើ​វិភាគ​​របស់​កាំរស្មី​​ X ​​បាន​បង្ហាញ​ថា ​ម្ចាស់ក្សត្រី​​ ​មាន​​ជំងឺ​​​​​ចាស់​រើ​ឡើង​វិញ​​គឺ​​ខ្វះ​ឈាម​​ខួរ​ក្បាល​ ​​ដែល​ធ្លាប់​កើត​កាល​ពី​ឆ្នាំ​ ២០១២ ​ប៉ុន្តែ​​​​គេ​មិន​បាន​រក​ឃើញ​​សញ្ញា​​មិន​ប្រក្រតី​​ថ្មី​ណា​មួយ​ទៀត​ទេ។

 

ម្ចាស់ក្សត្រី​ Sirikit ​​​ដែល​មិន​ត្រូវ​​បាន​គេ​ឃើញ​​​លេច​មុខ​ជា​សាធារណៈ​​​​​​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​​នេះ ​បាន​​​ធ្វើ​ដំណើរ​​​​​​​​ទៅ​ពិនិត្យ​សុខភាព​​​កាល​ពី​ថ្ងៃ​​ពុធ​។ ​នេះ​​បើ​តាម​​សេចក្ដី​ថ្លែង​ការណ៍​ខាងលើ​។

 

​​ងាក​មក​​​​មើល​​អ្នក​ស្នង​រាជ្យ​​​ថៃ​​វិញ ​​សម្ដែង​​ក្ដី​​ព្រួយ​បារម្ភ​​​ពី​ស្ថិរភាព​​ក្នុង​ប្រទេស​​ ​ដែល​គេ​​ធ្លាប់​​ឃើញ​​​កើត​មាន​​រដ្ឋប្រហារ​ និង​ការ​ប៉ុនប៉ង​​​ធ្វើ​រដ្ឋប្រហារ​ចំនួន ១៩លើក​​ហើយ ​​ថែម​ទាំង​​​​វិសោធនកម្ម​​​រដ្ឋធម្មនុញ្ញ​​​​ចំនួន​ ១៩​ដង​ដែរ ​ចាប់​តាំង​ពី​​​​​​​​​​មាន​រាជវង្ស​​​ក្សត្រ​​​​​ក្នុង​ឆ្នាំ​ ១៩៣២​ មក។

 

​​​​​​​​​​​​​សូម​បញ្ជាក់​ថា​​​ ​រាជវាំង​ថៃ​​​​​​​ធ្លាប់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​​ ​ទាក់ទង​​នឹង​សុខភាព​​​​ម្ចាស់​​ក្សត្រី ចុង​ក្រោយ​គេ​បំផុត​ក្នុង​ឆ្នាំ​ ២០១៤​​មក​៕

 

 

 

ចុចអាន៖ ព្រះមហាក្សត្រ​ថៃ ​ជា​ប្រមុខ​រដ្ឋ​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើ​លោក

ចុចអាន៖ ព្រះ​មហាក្សត្រ​ថៃបញ្ជា​ទិញ​យន្តហោះ​ដឹកអ្នក​ដំណើរ​​រុស្ស៊ី​៣​គ្រឿង

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Reuters