ម្ចាស់​ Page Eva Longoria - France សរសេរ​សារ​សុំទោស​ប្រជាជន​ខ្មែរ

  • 2016-06-01 16:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ប្រជាជន​កម្ពុជា​​​​ដែល​លេង​បណ្ដាញ​សង្គម​ Facebookបាន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ម្ចាស់​ ​Page Eva​ Longoria - France ដែល​ជា​អ្នក​​គាំទ្រ​​របស់​តារា​ហូលីវូដ Eva Longoria បាន​បង្ហោះ​រូប​តារា​ស្រី​រូប​នេះ​​ដែល​ថត​​នៅ​​​ប្រាសាទតាព្រហ្ម តែ​បែរ​ជា​សរសេរ​ Caption ថា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ទៅ​វិញ។

 

 

ចំពោះ​ការ​ភ័ន្តច្រឡំ​​នេះ​បាន​ធ្វើ​ឲ្យ​​ប្រជាជន​ខ្មែរ​​ជា​ច្រើន​កើត​ក្ដី​ក្ដៅចិត្ត និង​បាន​សរសេរ​ជា Comment ​​ពាក្យ​ធ្ងន់​ៗ​​តប​ទៅ​ម្ចាស់​ Page ដើម្បី​បញ្ជាក់​ថា​រូប​នោះ​ថត​នោះ​ថត​ប្រាសាទ​តាព្រហ្ម​នៃ​ប្រទេស​កម្ពុជា មិនមែន​ប្រទេស​ថៃ​ទេ។

 

ក្រោយ​ពី​បាន​ឃើញ Comment ទាំង​នោះ កាល​ពី​យប់មិញ​ម្ចាស់ Page Eva​ Longoria - France ក៏​បាន​​សរសេរ​សារ​សុំទោស​មួយ​ទៅ​កាន់​ប្រជាជន​កម្ពុជា​ទាំង​អស់ ដោយ​សារ​ទាំង​មូល​បានរ៉ាយរ៉ាប់​ថា៖"ខ្ញុំ​សុំទោស​ប្រទេស​កម្ពុជា នេះ​គឺ​ជា​កំហុស​ពួក​យើង​ទាំង​អស់។ ​ខ្ញុំ​ក៏​បាន​កែ​ Caption រួចរាល់​ផង​ដែរ​ហើយ​​ខ្ញុំ​ពិត​ជា​សុំទោស។ ហើយ​ការ​ភ័ន្តច្រឡំ​នេះ​មិន​មាន​ការ​បង្ខំ​ឲ្យ​សរសេរ​ឡើយ។ សូមអរគុណ (ហើយ​ក៏​សុំទោស​ភាសា​អង់គ្លេស​របស់​ខ្ញុំ​មិន​ល្អ​ទេ)។

 

 

បើ​តាម​ការ​ឆ្លើយឆ្លង​ក្នុង​ Comment ម្ចាស់​ ​Page Eva​ Longoria - France ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​មិនមែន​ជាសមីខ្លួន Eva​ Longoria ទេ​គ្រាន់​តែ​ជា​អ្នក​គាំទ្រ​ប៉ុណ្ណោះ។ គួរ​បញ្ជាក់​ថា​ក្រោយ​ការ​បង្ហោះ Status ខុស​ខាង​លើ​នេះ Page អ្នក​គាំទ្រ​មួយ​នេះ​កើន​ចំនួន​ Like ពី​ក្រោម​មួយ​ពាន់​ដល់​ជាង​មួយ​ម៉ឺន Like ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ ៕

 

ចុចអាន៖តារា​​​ហូលីវូដ Eva Longoria មក​ក្រេប​ទឹក​ឃ្មុំ​នៅ​កម្ពុជា ស្រាប់​តែ​មាន​រឿង​ភ័ន្តច្រឡំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ Page Eva Longoria - France facebook​​​​ ​​​​​​