តារា​កំប្លែង Kohtee កំណត់​ពេល​​ចូល​រោងការ​ជាមួយ​មិត្ត​ស្រី​ក្មេង

  • 2016-06-01 22:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បង្ហាញ​មុខ​មិត្ត​ស្រី​កាល​ពី​ខែ មេសា ពេល​នេះ​តារា​កំប្លែង​ថៃ Kohtee បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ម្ដង​ទៀត​ដោយ​ប្រកាស​ថា​នឹង​រៀប​មង្គលការ​នៅ​ឆ្នាំ​២០១៨។

 

 

 

​តារា​វ័យ​៣៥​ឆ្នាំ​និង​មិត្ត​ស្រី​វ័យក្មេង​ដែល​ស្រឡាញ់​គ្នា​អស់​រយៈពេល​២​ឆ្នាំ​ បាន​ពិភាក្សា​​អស់ហើយ​ពី​រឿង​គម្រោង​រៀបការ​ជាមួយ​​ឪពុក​ម្ដាយ​ទាំង​សងខាង។ "ពួក​យើង​បាន​និយាយ​គ្នា​រួចរាល់​ហើយ​ជាមួយ​ចាស់​ទុំ ហើយ​ពួក​កាត់​ក៏​យល់ព្រម​ដែរ។ មើល​តាម​ពេលវេលា​ ប្រសិន​បើ​គ្មាន​​រឿង​អ្វី​កើតឡើង​ខ្ញុំ​នឹង​មិត្ត​ស្រី​នឹង​រៀបចំ​ការ​នៅ​ឆ្នាំ​២០១៨​ខាងមុខ"។ សម្ដី​របស់ Kohtee។

 

ទាក់ទិន​នឹង​រឿង​កូន​ចៅ Kohteeមាន​បញ្ហាមួយ​ចំនួន ដោយ​សារ​គេ​មិន​អាច​មាន​កូន​បាន​ឡើយ។​ យ៉ាងណាក្ដី តារា​​ក្នុង​រឿង​“អ្នក​ប្រដាល់​មិន​ដែល​ឈ្នះ”  កំពុង​ចាក់​អ័រម៉ូន​រយៈពេល​៣​ខែ​ ដើម្បីឲ្យ​​​រាងកាយ​ដុះ​អ័រម៉ូន​​គ្រប់គ្រាន់​ឡើង​វិញ ​​នោះ​គេ​អាច​មាន​កូន​បានហើយ៕

 

 

ចុចអាន៖តារា​កំប្លែង​ល្បី​ Koo Tee ដាច់​ចិត្ត​បង្ហាញ​មុខ​មិត្ត​​​ស្រី​វ័យ​ក្មេង​លើក​ដំបូង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ kapook

អត្ថបទពេញនិយម