នេះ​មូលហេតុ​ពីក្រោយ Microsoft​ ​ទិញ​យក​ ​LinkedIn​ ​

  • 2016-06-15 17:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ ​Microsoft​ ​ប្រកាស​ទិញ​ ​LinkedIn​ ​ក្នុង​តម្លៃ​ជាង​ ​២៦​ ​ពាន់​លាន​ដុល្លារ​ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ​មាន​មតិ​ជា​ច្រើន​ ​លើក​ជា​សំនួរ​ ​ហេតុអ្វី​ ​បាន​ជា​ ​Microsoft​ ​ទិញ​យក​បណ្ដាញ​សង្គម​មួយ​នេះ​ ​។​

 

 

ដើម្បី​ស្រាយ​ចម្ងល់​​ ​លោក​ ​Satya Nadella​ ​នាយក​ប្រតិបត្តិ​ ​Microsoft​ ​បានស្រាយ​ចម្ងល់​ថា​ ​​នេះ​ព្រោះ​ ​LinkedIn​ ​ជា​បណ្ដាញ​សង្គម​​បែប​ការងារ​ ​ដែល​មាន​មុខងារ​ស្រដៀង​ទៅ​នឹង​ ​មុខងារ​មួយ​ចំនួន​ ​របស់​ ​Microsoft​ ​Office​ ​។​ ​ចំណែក​អ្នក​ប្រើប្រាស់​ ​Microsoft​ ​Outlook​ ​នឹង​មាន​ភាព​ងាយ​ស្រួល​ ​ហើយ​ឆាប់​រហ័ស​ ​ក្នុង​ការ​ស្វែងរក​ទិន្នន័យ​របស់​បុគ្គល​ណា​ម្នាក់​ដែល​មាន​គណនី​ក្នុង​ ​LinkedIn​ ​ខណៈ​បច្ចុប្បន្ន​ ​LinkedIn​ ​មាន​អ្នក​ប្រើ​ដល់​ ​៤០០​ ​លាន​គណនី​ ​។​

 

 

ចំណុច​សំខាន់​ផ្សេង​ទៀត​ ​គឺ​ទិន្នន័យ​របស់​ ​LinkedIn​ ​នឹង​ធ្វើ​ឲ្យ​មុខងារ​ ​Cortana​ ​របស់​ ​Microsoft​ កាន់​តែ​មាន​ភាព​វៃ​ឆ្លាត​ទ្វេ​ដង​ ​ដោយ​ ​Cortana​ ​ជា​មុខងារ​ ​សម្រួល​ដល់​ការ​បញ្ជា​កុំព្យូទ័រ និង Window Phone​ ​ដែល​ ​Microsoft​ ទើប​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី​ពេល​ថ្មី​៕​

 

 

អាន​បន្ត​ ​៖​ ក្តៅៗ! Microsoft ប្រកាស​ថា​ទិញ​ LinkedIn ហើយ ​តម្លៃ​ដល់​ពាន់​លាន​ដុល្លារ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​bloomberg​

អត្ថបទពេញនិយម