Jack Ma៖ "កំហុស​ដ៏​ធំ​របស់​ខ្ញុំ​ក្នុង​ឆាក​ជីវិត​គឺ​បង្កើត Alibaba”

  • 2016-06-26 22:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​​ចិន Jack Ma បាន​ផ្ដល់​ចម្លើយ​យ៉ាង​ភ្ញាក់ផ្អើល​​កាល​ពី​ពេល​ថ្មី ដោយ​ឆ្លើយ​នឹង​សំនួរ​ដែល​គេ​សួរ​ថា តើ​​អ្វី​ដែល​ជា​កំហុស​ដ៏​ធំ​ជាង​គេ​ក្នុង​ជីវិត​របស់​លោក? Jack បាន​ឆ្លើយ​មិន​លាក់លៀម​ថា​គឺ​ការ​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញ​ Alibaba។

 

 

អំឡុង​ពេល​វគ្គ​​សួរ​សំនួរ​ Q&A កាល​ពី​ថ្ងៃ​ទី​ ២១ ខែ មិថុនា​​​​ក្នុង​កម្មវិធី​ពាណិជ្ជកម្ម​អន្តរជាតិ St. Petersburg International Economic Forum លើក​ទី​២០ Jack Ma បាន​និយាយ​ថា ភាព​ជោគជ័យ​នៃ Alibaba បាន​ធ្វើ​ឲ្យ​លោក​មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះហើយ​​ និង​មាន​ពេល​តិចតួច​សម្រាប់​ខ្លួន​ឯង។

 

“កំហុស​ដ៏​ធំ​របស់​គឺ​ខ្ញុំ​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញ​ Alibaba។ ខ្ញុំ​មិន​​ដែល​គិត​ថា វា​អាច​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ​បែប​នេះ​ទេ។ ខ្ញុំ​​គ្រាន់​​តែ​ធ្លាប់​ប្រឹង​ព្យាយាម​ធ្វើ​ការ​រកស៊ី​​ពី​តូច​ឲ្យ​​ទៅ​ជា​ធំ តែ​វា​បែរ​ជា​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ​និង​ជួប​​បញ្ហា​ជា​ច្រើន​​ទៅ​វិញ។ រាល់​ថ្ងៃ​ខ្ញុំ​​​ហាក់​រវល់​​ដូច​​ប្រធានាធិបតី​មួយ​រូប​ ​ហើយ​ខ្ញុំ​គ្មាន​​កម្លាំង​ទេ និង​ដូច​ជា​គ្មាន​ជីវិត​អី​ចឹង​"។ សម្ដី Jack Ma។ ​​

 

 

 

មហាសេដ្ឋី​វ័យ​៥១​ឆ្នាំ​បាន​បន្ថែម​ថា​៖"ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ប្រសិន​មាន​ជាតិ​ក្រោយ ខ្ញុំ​នឹង​មិន​ធ្វើ​ការ​រក​ស៊ី​ធំ​បែប​នេះ​ទេ។ ខ្ញុំ​ចង់​រីករាយ​ជាមួយ​ជីវិត​របស់​ខ្ញុំ។ ការ​និយាយ​បែប​នេះ​ អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​បោះ​ពាក្យ​ទៅ Jack Maថា ​ពូកែ​សម្ដែង ព្រោះ​ពួក​គេ​គិត​ថា ​បើ Jack Ma ហត់នឿយ ហើយ​​ចង់​រីករាយ​ គាត់​អាច​ធ្វើ​ឲ្យ Alibaba រលំ​បាន​គ្រប់​ពេល​វេលា៕

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  shanghaiist