សុនខ​​អង្គុយ​​លក់​​​​ផ្លែ​ឈើ​​ កំពុង​ល្បី​​​​លើ​​អ៊ីនធឺណិត​​

  • 2016-07-11 13:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សុនខ​​អាយុ​ ​​៧ឆ្នាំ​​មួយ​ក្បាល​​​ ត្រូវ​បាន​​ម្ចាស់​​ដាក់​ឈ្មោះ​ថា​ Xiaopi ​កំពុង​ទទួល​​ការ​ចាប់​អារម្មណ៍​​​​ខ្លាំង​​​​លើ​​​​អ៊ីនធឺណិត​​ ​ពិសេស​​បណ្ដាញ​សង្គម​ ​​ដោយ​​សារ​តែ​ការ​ស្លៀក​ពាក់​ខោអាវ​​មនុស្ស​​ប្លែក​​ៗ​​ជួយ​​លក់​​​បន្លែ​​ផ្លែ​ឈើ​ម្ចាស់​តាម​ផ្សារ​​។

 

 

ម្ចាស់​សុនខ​ជា​​​​ស្ត្រី​​​វ័យ​​ចំណាស់​​​​រស់នៅ​​​ទីក្រុង​​ Tainan កោះ​តៃវ៉ាន់​​ បាន​និយាយ​ថា ​ខ្លួន​ចូល​ចិត្ត​​ស្លៀក​ពាក់​​​​​ខោអាវ​ និង​តុបតែង​ប្លែក​ៗ​​​ឲ្យ​​សត្វ​ចិញ្ចឹម​​របស់​ខ្លួន​​មួយ​ក្បាល​នេះ ព្រោះ​​ធ្វើ​​ឲ្យ​គាត់​​លក់​ផ្លែ​ឈើ​​​ដាច់​​​បាន​ច្រើន​ជាង​មុន។​​​​

 

​​​​សុនខ​​ Xiaopi ​​បាន​​ជួយ​លក់​​​​​​​បន្លែ​ផ្លែ​ឈើ​​​ជាច្រើន​ប្រភេទ​អាស្រ័យ​​​​​​​​​ទៅ​តាម​​រដូវ​ និង​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រូប​​ថត​​​ជា​ច្រើន​​សន្លឹក​​របស់​​​សុនខញី​​ខាង​លើ​ ​ត្រូវ​បាន​​គេ​ចែក​ចាយ​​​យ៉ាង​ច្រើន​​លើ​​បណ្ដាញ​​សង្គម​​ពេល​បង្ហោះ​ម្ដងៗ៕ ​​

 

 

 

 

 

 

 

ចុចអាន៖ សុនខ​ អាច​​​ជួយ​ការងារ​​ម្ចាស់​បាន​ច្រើន​មិន​គួរ​ឲ្យ​ជឿ

ចុចអាន៖ មើល​វីដេអូ​នេះ អ្នក​នឹង​ដឹង​ថា​សុនខ​មាន​ក្ដី​ស្រលាញ់​ជ្រាល​ជ្រៅ​ប៉ុណ្ណា

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Shanghiist