តំបន់​ទេសចរ​​ណ៍​ក្នុង​ស្រុក ៧​ កន្លែង​ តារា​ខ្មែរ​ចូល​ចិត្ត​​លំហែ​កាយ​បំផុត​ពេល​ទំនេរ!

  • 2014-10-31 16:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រមណីយដ្ឋាន​ក្នុង​ស្រុក ៧ ​កន្លែង​ តារា​ខ្មែរ​ចូល​ចិត្ត​​លំហែ​កាយ​បំផុត​​ពេល​សម្រាក​ពី​ការងារ ឬ​ក្នុង​ពិធី​បុណ្យ​ទាន​អ្វី​មួយ។

 

ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ ដ៏​ទាក់ទាញ​ទាំង ​៧​ កន្លែង មាន​តំបន់​ទេសចរ​ខ្លះ​តារា​ខ្មែរ​ចូល​ចិត្ត​លំហែ​កាយ​ជា​លក្ខណៈ​គ្រួសារ ឬ​មិត្តភ័ក្ដិ ហើយ​រមណីយដ្ឋាន​ទេសចរ​ខ្លះ​ទៀត​ជា​កន្លែង​លក្ខណៈ​គូសង្សារ​របស់​តារា​ខ្មែរ។

ខេត្ត ព្រះសីហនុ ជា​តំបន់​ទេសចរ​ណ៍​មួយ​ដែល​​តារា​ខ្មែរ​ចូល​ចិត្ត​ទៅ​លំហែ​កាយ ដោយសារ​តែ​កន្លែង​នេះ​មាន​ទឹក​សមុទ្រ​ដ៏​ស្រស់​ស្អាត ហើយ​នឹង​ភាព​ទាក់ទាញ​ដទៃ​ទៀត។ ពួកគេ​ច្រើន​ទៅ​ព្រះសីហនុ​ជា​លក្ខណៈ​ក្រុម​គ្រួសារ និង​ មិត្តភ័ក្ដិ។

 

 

ខេត្ត សៀម​រាប ក៏​ជា​តំបន់​ទេសចរ​ណ៍​ឈាន​ដែល​សិល្បករ សិល្បការិនី​ខ្មែរ​​ចូល​ចិត្ត​លំហែ​កាយ​ផង​ដែរ​នៅ​ពេល​សម្រាក​ពី​ការងារ ឬ​ក្នុង​ពិធី​បុណ្យ​ទាន​អ្វី​មួយ។

 

ក្រៅ​តែ​ពី​ប្រាសាទ​បុរាណ និង​តំបន់​ទឹក​ធ្លាក់ Pub Street ជា​កន្លែង​តារា​ខ្មែរ​ចូល​ចិត្ត​ដើរ​កម្សាន្ត។ តារា​ខ្មែរ​ចូល​ចិត្ត​ទៅ​ទី​នេះ ជា​លក្ខណៈ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​ គូសង្សារ។

 

 

​៣ ខេត្ត មណ្ឌល​គិរី តារា​ខ្មែរ​ចូល​ចិត្ត​លំហែ​កាយ​ខេត្ត​មួយ​នេះ​ដោយសារ​តែ​​មាន​សម្រស់​ធម្មជាតិ​ស្រស់​ស្អាត តំបន់​ទឹក​ធ្លាក់​ដ៏​ទាក់ទាញ។ សិល្បករ សិល្បការិនី​ចូល​ចិត្ត​ទស្សនា​ខេត្ត មណ្ឌល​គិរី​ភាគ​ច្រើន​ជា​លក្ខណៈ​គ្រួសារ និង ​គូសង្សារ។

 

 

ខេត្ត កោះ​កុង តំបន់​ទេសចរណ៍​ តាតៃ ជា​កន្លែង​ដ៏​ល្អ​ដែល​​សិល្បករ សិល្បការិនី​ខ្មែរ​ទៅ​ទស្សនា ឬ​សម្រាក​លំហែ​កាយ ជា​លក្ខណៈ​គូសង្សារ និង​ក្រុម​គ្រួសារ ព្រោះ​ទី​នេះ​មាន​សម្រស់​ធម្មជាតិ​គួរ​ឱ្យ​ទាក់ទាញ។

 

ភ្នំ​បូក​គោ ក៏​ជា​កន្លែង​ទេសចរ​មួយ​សិល្បករ សិល្បការិនី​ចូល​ចិត្ត​សម្រាក​លំហែ​កាយ​ផង​ដែរ ពេល​ចុង​សប្ដាហ៍ ឬ​មាន​កម្មវិធី​បុណ្យ​អ្វី​មួយ។ ពួកគេ​ទៅ​ទី​កន្លែង​នេះ​ភាគ​ច្រើន​ជា​លក្ខណៈ​មិត្តភ័ក្ដិ ក្រុម​គ្រួសារ និង​គូសង្សារ។

 

 

ខេត្ត រតនៈ​គិរី ក៏​ជា​កន្លែង​ទេសចរ​ណ៍​​ទាក់ទាញ​មួយ​ដែរ​សម្រាប់​តារា​ខ្មែរ។ ភាគ​ច្រើន​តារា​ខ្មែរ​ទៅ​​ខេត្ត​ភាគ​​ឦសាន​មួយ​នេះ មិន​ខុស​ពី​ទៅ មណ្ឌលគិរី​ទេ ដើម្បី​ទស្សនា​សម្រាស់​ធម្មជាតិ ​ការ​រស់​នៅ​របស់​ជនជាតិ​ភាគ​តិច​ខ្មែរ និង​ទឹក​ធ្លាក់​ជា​ដើម។ ពួកគេ​ច្រើន​សម្រាក​​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ។

 

 

កោះ​ទន្សាយ ស្ថិត​ក្នុង​ខេត្ត កែប ជា​តំបន់​ទេសចរណ៍​​មួយ​តារា​ខ្មែរ​ចូល​ចិត្ត​ទៅ​សម្រាក​លំហែ​កាយ មិន​ចាញ់​តំបន់​ទេសចរ​ខាង​លើ​ប៉ុន្មាន​ទេ។ សិល្បករ សិល្បការិនី​ចូល​ចិត្ត​ទៅ​ទស្សនា​កោះ​នេះ​ភាគ​ច្រើន​ជា​លក្ខណៈ​គូសង្សារ ព្រោះ​ជា​កន្លែង​ស្ងប់ស្ងាត់ និង​មាន​ទេសភាព​ទាក់ទាញ៕

 

 

អានអត្ថបទបន្ត៖លេច​រូប​ភាព Brad Pitt និង Angelina Jolie សម្ដែង​រួម​គ្នា​​ក្នុង​រឿង​ថ្មី

អានអត្ថបទបន្ត៖ភាពយន្ត​វីរបុរស​ល្បី​ៗ​ចំនួន ៩​រឿង ត្រៀម​ចេញ​បន្ត​បន្ទាប់​គ្នា

អានអត្ថបទបទ៖រឿង​”សង្សារ​ខ្មោច”​ ដែល​ សុខ ពិសី & នីកូ ជា​តួឯកចាក់​បញ្ចាំង​​ព្រឹក​មិញ​នេះ

 

អត្ថបទ៖ អ៊ីង សុឡា រូបថត៖ Google