Kohtee បង្ហាញរាងស្គមសង្ហាជាងមុន ក្រោយស្រកអស់១៨គីឡូក្រាម
- 2016-07-26 14:22:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kohtee បង្ហាញរាងស្គមសង្ហាជាងមុន ក្រោយស្រកអស់១៨គីឡូក្រាម
ចន្លោះមិនឃើញ
បន្ទាប់ប្រឹងហាត់ប្រាណដោយខ្លួនឯងមិនខ្លាចនឿយហត់ កំពូលតារាកំប្លែងប្រចាំប្រទេសថៃ Kohtee បានស្រកទម្ងន់ដល់ទៅ១៨គីឡូក្រាម បើមើលតាមរូបភាពហាក់ដូចជាមនុស្សថ្មីម្នាក់អញ្ចឹង។ យោងតាមគេហទំព័រ kapook។
គេហទំព័រ kapook បានបង្ហាញរូប២សន្លឹករបស់តារាប្រុសវ័យ៣៥ឆ្នាំ ដោយរូបទី១ Kohteeរត់លើម៉ាស៊ីនហាត់ប្រាណនិងទី២បង្ហាញរាងស្គមជាងមុនរបស់តារាកម្ពស់ទាបនេះពីមុខនិងចំហៀង។ ក្រៅពីរត់បាត់ប្រាណ Kohteeក៏បានជ្រើសរើសកីឡាបាល់ទាត់ដើម្បីធ្វើលំហាត់ប្រាណជាប្រចាំ។ ពួកគេក៏បានលើកទឹកចិត្តឲ្យមនុស្សធាត់គ្រប់គ្នា យកគំរូតាម Kohteeហាត់ប្រាណដើម្បីសុខភាពនិងរាងស្អាតផងដែរ៕
រាងពីមុន
ចុចអាន៖តារាកំប្លែង Kohtee កំណត់ពេលចូលរោងការជាមួយមិត្តស្រីក្មេង
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ kapook