ទិដ្ឋភាព​មង្គល​ការ​ដ៏​មាន​សុភមង្គល​​របស់​ចៀវៃ និង​Wallace Huo

  • 2016-08-01 16:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​មង្គល​ការ​របស់​គូស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ Ruby Lin និង Wallace Huo បាន​ធ្វើ​ឲ្យ​វិស័យ​សិល្បៈ​ចិន​ក៏​ដូច​អាស៊ី​ទាំង​មូល​រំភើប​យ៉ាង​ខ្លាំង។

 

 

ព្រឹក​ថ្ងៃ​ទី ៣១​ខែ​កក្កដា ពិធី​រៀប​មង្គល​ការ​របស់​កំពូល​តារា​សម្ដែង​តៃវ៉ាន់ Ruby Lin និង Wallace Huo ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​អ៊ឹកធឹក​នៅ​លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ក្រោម​ការ​ចូល​រួម​របស់​សិល្បករ​ជួរ​មុខ​របស់​ចិន​ជា​ច្រើន​រូប។ នៅ​ក្នុង​ថ្ងៃ​ជ័យ​របស់​ខ្លួន តួ​រឿង "ព្រះនាង​យេយេ" ព្រម​ទាំង​ស្វាមី​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន​ជា​ខ្លាំង​ចំពោះ​ភាព​ផ្អែម​ល្ហែម​របស់​ពួក​គេ។

 

ឈរ​ចំពោះ​មុខ​លោក​ឪ ពាក្យ​ស្បថស្បែ​របស់​អ្នក​ទាំង​២​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​កិត្តិយស​ដែល​មាន​វត្តមាន​សឹង​តែ​ទប់​ទឹក​ភ្នែក​មិន​ជាប់។ Wallace Huo បាន​ថ្លែង​ថា៖ "នៅ​ថ្ងៃ​អនាគត​នឹង​មាន​ព្យុះភ្លៀង​បោក​បក់​មិន​ឈប់ នឹង​មាន​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់។ បង​សង្ឃឹម​ថា យើង​អាច​ដឹក​ដៃ​ដល់​គ្រា​បញ្ចប់​គ្នា​តទល់​នឹង​ឆាក​ជីវិត​មួយ​នេះ។ បង​ស្រលាញ់​អូន​ច្រើន"។ ជាមួយ​កែវ​ភ្នែក​រលីងរលោង ចៀវៃ​បាន​តប​ទៅ​ស្វាមី​វិញ​ថា៖ "អរគុណ​បង​ដែល​តែងតែ​ធ្វើ​ល្អ​ដាក់​អូន។ ចាប់​ពី​ពេល​នេះ​ទៅ យើង​បាន​ក្លាយ​ជា​គ្រួសារ​តែ​មួយ​ហើយ។ ដូច​បង​និយាយ​អញ្ចឹង យើង​នឹង​ជួប​ព្យុះ​ភ្លៀង​រាប់​មិន​អស់។ តែ​សូម​បង​ចងចាំ​ថា បើ​បង​ហត់​នឿយ គឺ​តែងតែ​មាន​អូន​រង់​ចាំ​បង​នៅ​ទី​នេះ​ជា​រៀង​រហូត។ អូន​ស្រលាញ់​បង"៕

 

 

 

 
 
 
 
 
 
 
 

 
 
 
 
 
 

រូបថតមុន​រៀបការ៖

 
 
 
 
 
 
 

ចុចអាន៖​គូ​ស្នេហ៍ចៀវៃ​នឹង​មាន​ពិធី​មង្គល​ការ​២​ដូច​តួ​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ដែរ

ចុចអាន៖ តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ប្រើ​ពេល​១០​ឆ្នាំ​ទើប​យក​បេះដូង​ព្រះនាង​ចៀវៃ​បាន

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14

អត្ថបទពេញនិយម