ចៅ​អធិការ​វត្ត​ពោធិ៍វាល ផ្ដល់​ទីតាំង​តម្កល់​ធាតុ​ កវី​ម្ចាស់​ស្ទឹង​សង្កែ គង់​ ប៊ុនឈឿន

  • សៅរ៍, 13 សីហា 2016 23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ អ្នកស្រី តាត គិមលន ជាភរិយា​កវី ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន បាន​សរសេរ​សារ​មួយ​នៅ​លើ​គណនី​ហ្វេសបុក​របស់​ខ្លួន​ ដោយ​បាន​ថ្លែង​អំណរគុណ​ ចំពោះ​ ព្រះ​ចៅ​អធិការ​ និង ​គណៈ​គ្រប់គ្រង​​គ្រប់​អង្គ បាន​ធ្វើ​ជា​អំណោយ​ដី​ទីធ្លា​ក្បែរ​ក្លោងទ្វារ​ចេញ​ចូល​វត្ត​ពោធិ៍វាល ដែល​មាន​ទីតាំង​នៅ​ខេត្ត​បាត់​ដំបង​ប្រទាន​ដល់​ការ​សាងសង់​បណ្ណាល័យ​ រូប​សំណាក និង តម្កល់​ធាតុ​ សម្រាប់​កវី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន។

 

ខាង​ក្រោម​នេះ គឺជា សារ​ទាំងស្រុង​របស់​របស់ អ្នកស្រី គាត គិមលន ភរិយា​គង្គ ប៊ុនឈឿន៖

 

 

គួរ​បញ្ជាក់​ថា កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ​នេះ ក្រុម​គ្រួសារ​បាន​រៀបចំ​​បុណ្យ​គម្រប់​​១០០ថ្ងៃ​ជូន​កវី​ គង្គ ប៊ុនឈឿន ដោយ​ក្នុង​នោះ ​អដ្ឋិធាតុ កវី​ម្ចាស់​ស្ទឹង​សង្កែ​រូប​នេះ​ បាន និង​កំពុង​តម្កល់​នៅ​​គេហដ្ឋាន​ឯក​ឧត្ដម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ក្នុង​​បុរី​វិមាន​ភ្នំ​ពេញ​បន្ត​ទៀត។ ទាល់​តែ​​គ្រប់​ ៣ឆ្នាំ​ទើប ទើប​បញ្ជូន​ទៅ​​តម្កល់​នៅ​ស្រុក​កំណើត​ឯ​ខេត្ត បាត់ដំបង។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី ឧត្ដម​ មុត ថារី។

 

សូមចុចអាន៖ អដ្ឋិធាតុ កវី គង្គ ប៊ុនឈឿន តម្កល់​៣​ឆ្នាំ ទើប​បម្លាស់​ទី​ សូមចុចអាន៖ គង្គ ប៊ុនឈឿន សល់​បទ​ចម្រៀង​ស្នា​ដៃ​ចុង​ក្រោយ​មួយ​ អត់​ទាន់​បានបញ្ចេញ

 

អត្ថបទ៖ វិបុត្រ

អត្ថបទថ្មី