ម៉ូតូ​​​កម្រផលិតត្រឹម​ ១០០ គ្រឿង​​ តម្លៃ​ចាប់​ពី​ ៣៧ម៉ឺន ដុល្លារ​

  • 2016-08-15 17:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Lotus Cars​ ដែល​ជា​​ក្រុមហ៊ុន​យានយន្ត​របស់​ចក្រភព​អង់គ្លេស​ បាន​ប្រកាស​ពី​ការ​ដាក់​លក់​ម៉ូតូ​មួយ​ម៉ូដែល​ដ៏​កម្រ​ ផលិត​ត្រឹម​តែ​ ១០០ គ្រឿង​ ដោយ​មាន​តម្លៃ​ចាប់​ ៣៧០ ០០០-៤៥០ ០០០ ដុល្លារ។

 

 

​ម៉ូតូ​​ដ៏​កម្រ​នេះ​មាន​ម៉ូដែល​ C-01 ដែល​រចនា​រូបរាង​ឡើង​ដោយ​​លោក​ Daniel Simon ​វិស្វករ​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ Bugatti ហើយ​ម៉ូតូ​នេះ​ផលិត​ឡើង​ដោយ​​ក្រុមហ៊ុន​ Kodewa ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ Lotus Cars។

 

 

រូបរាង​គំរូ​នៃ​ម៉ូតូ​នេះ​ធ្លាប់​បង្ហាញ​វត្តមាន​កាល​ពី​ឆ្នាំ​ ២០១៣​ កន្លង​ទៅ​ ហើយ​ក្រុមហ៊ុន​ Lotus Cars ទើប​សម្រេច​ចិត្ត​ផលិត​រថយន្ត​នេះ​លក់​លើ​ទីផ្សារ​ ដោយ​ផលិត​ត្រឹម​ ១០០ គ្រឿង។ ម៉ូតូ​នេះ​ផលិត​ឡើង​ពី​សារធាតុ​សរសៃ​កាបូន​មាន​ទម្ងន់​ស្រាល​ និង​ សារធាតុ​ទីតាញ៉ូម​ដែល​មាន​ភាព​រឹងមាំ​ខ្លាំង។

 

 

Lotus C-01 មាន​បំពាក់​ដោយ​​ម៉ាស៊ីន​កម្លាំង​​ ១៧៥ សេះ​ និង​ ១ ១៩៥ សេសេ​ របស់​ក្រុមហ៊ុន​ KTM រួម​ជា​មួយ​ចង្កឹះ​លេខ​ ៦ វគ្គ ហើយ​​មាន​យ៉ាន់ទាំង​គូ​ផលិត​ពី​សរសៃ​កាបូន។ ម៉ូតូ​ទាំង​ ១០០ គ្រឿង​ដែល​ផលិត​ឡើង​ នឹង​មាន​លក់​តែ​នៅ​អាមេរិក​ខាង​ជើង​ប៉ុណ្ណោះ៕​​​​​​​​​​

 

 

 

 

ចុច​អាន៖ ម៉ូដ​មួក​ម៉ូតូ​ ​Cafe​ ​​ដ៏​​ពេញនិយម ​សម្រស់​​ទាក់ទាញ​​មួយ​បែប​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CarScoops​​​​

អត្ថបទថ្មី