កំពុងពពោះ៤ខែ ចៀវៃនៅតែថតរឿងកណ្ដាលភ្លៀងដូចចាក់ទឹក
- 2016-08-30 17:42:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងពពោះ៤ខែ ចៀវៃនៅតែថតរឿងកណ្ដាលភ្លៀងដូចចាក់ទឹក
ចន្លោះមិនឃើញ
បើទោះបីជាកំពុងតែមានគភ៌ក៏ដោយ តែតារាសម្ដែងស្រីល្បីឈ្មោះតៃវ៉ាន់នៅតែសង្វាតធ្វើការគ្មានពេលទំនេរ។
កាលពីពេលថ្មីៗនេះ កម្រងរូបភាពក្រៅឆាករបស់តារាសម្ដែងស្រី Ruby Lin កំពុងថតរឿង "Magical Space Time” នៅទីក្រុង Harbinត្រូវបានគេទម្លាយនៅលើបណ្ដាញសង្គម Weibo។ ទោះបីជាស្រីស្អាតអាយុ៤០ឆ្នាំរូបនេះកំពុងមានផ្ទៃពោះ៤ខែក៏ដោយ តែតារារូបនេះនៅតែខ្មីឃ្មាតនឹងការងាររបស់ខ្លួនរកពេលដកឃ្លាមិនបាន។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភនោះគឺ ឈុតឆាកដែលតួរឿង "ព្រះនាងយេយេ" ថតនោះគឺមានភ្លៀងធ្លាក់ដូចគេចាក់ទឹក។ គួរបញ្ជាក់ផងដែរថា ក្រោយពេលរៀបការនឹងគ្នាកាលពីខែកក្កដា គូស្នេហ៍ Wallace Hou និងRuby Lin មិនទាន់បានជួបគ្នានោះទេ ដោយសារប្រុសស្អាតអាយុ៣៧ឆ្នាំកំពុងជាប់រវល់ថតរឿងនៅទីក្រុងប៉េកាំងដែរ៕
ចុចអាន៖តួរឿង “ទេវបុត្រណាចា” រៀបការ១៦ឆ្នាំ អត់យកកូនព្រោះខ្លាចខូចរាង
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao