ពពោះ៤ខែ ចៀវៃនៅតែប្រឹងតកែងចោតក្នុងកម្មវិធី
- 2016-09-08 18:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពពោះ៤ខែ ចៀវៃនៅតែប្រឹងតកែងចោតក្នុងកម្មវិធី
ចន្លោះមិនឃើញ
បើទោះជាបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក៏ដោយ តែអ្នកគាំទ្ររបស់តារាសម្ដែងតៃវ៉ាន់ Ruby Lin នៅតែព្រួយបារម្ភចំពោះសុខភាពនាងព្រោះកំពុងមានផ្ទៃពោះតែនៅតែពាក់ស្បែកជើងកែងចោត។
កាលពីយប់ថ្ងៃទី៧ខែកញ្ញាមុននេះ តារាសម្ដែងជួរមុខចិន Ruby Lin បានមានវត្តមានក្នុងកម្មវិធីសម្ពោធម៉ាកសំលៀកបំពាក់ល្បីឈ្មោះមួយនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ ជ្រើសយករ៉ូបពណ៌បៃតង និងអាវក្រៅពណ៌ខ្មៅមកស្លៀក តួរឿង "ព្រះនាងយេយេ" បានបង្ហាញសម្រស់យ៉ាងស្រស់ស្អាតរបស់ខ្លួនបើទោះស្ថិតនៅក្នុងវ័យ៤០ឆ្នាំហើយក៏ដោយ។
យ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាកើតឆ្នាំ១៩៧៦ព្រួយបារម្ភនោះគឺ បើទោះជាកំពុងពពោះនៅខែទី៤ជិតចូលខែទី៥ហើយក៏ដោយ តែនាងនៅតែពាក់ស្បែកជើងកែងចោតយ៉ាងខ្ពស់ដដែល។ នៅក្នុងកម្មវិធីនេះដែរ ព្រះនាងចៀវៃក៏បដិសេធឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងភេទរបស់កូនក្នុងផ្ទៃក៏ដូចជារឿងឯកជនរបស់ខ្លួនផងដែរ៕
ចុចអាន៖កំពុងពពោះ៤ខែ ចៀវៃនៅតែថតរឿងកណ្ដាលភ្លៀងដូចចាក់ទឹក
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao