នៅសុខៗ ចៀវៃ ត្រូវគេផ្សាយថាជាអ្នកបំផ្លាញស្នេហារបស់ Shu QiនិងWallace Huo
- 2016-09-13 13:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសុខៗ ចៀវៃ ត្រូវគេផ្សាយថាជាអ្នកបំផ្លាញស្នេហារបស់ Shu QiនិងWallace Huo
ចន្លោះមិនឃើញ
ដោយសារតែចន្លោះថ្លោះធ្លោយរបស់ប៉ុស្តិ៍ទូរទស្សន៍មួយ តារាសម្ដែងស្រី Ruby Lin បានក្លាយជាជនទី៣នៅក្នុងចំណងស្នេហារបស់ខ្លួនឯងផ្ទាល់។
ដំណើរដើមទងនៃរឿងនេះនោះគឺ កាលពីថ្ងៃទី១០ខែកញ្ញាកន្លងទៅនេះ ប្ដីប្រពន្ធរបស់តារាសម្ដែងល្បីឈ្មោះតៃវ៉ាន់ Ruby Lin និងWallace Huo បានចូលរួមក្នុងកម្មវិធី "រាត្រីវិភាគទាន Bazaar” ដែលជាកម្មវិធីសប្បុរសធម៌ធំបំផុតប្រចាំឆ្នាំធ្វើឡើងដោយទស្សនាវដ្ដី Bazzar។ នៅទីនេះ តួរឿង "ព្រះនាងយេយេ" ត្រូវបានគេសួរពីមង្គលការរបស់មិត្តភ័ក្ដិជិតស្និទ្ធ តារាស្រី Shu Qi។ ចៀវៃបានជូនពរដល់គូស្វាមីភរិយាថ្មី Stephen FungនិងShu Qi។
ប៉ុស្តិ៍ទូរទស្សន៍មួយបានរាយការណ៍ថា Ruby Lin ជូនពរចំណងស្នេហ៍របស់ Wallace Huo និងShu Qi
យ៉ាងណាក៏ដោយ ប៉ុស្តិ៍ទូរទស្សន៍មួយបែរជាមានការភាន់ច្រឡំរាយការណ៍ខុសទៅវិញ។ ប៉ុស្តិ៍នេះបានផ្សព្វផ្សាយថា៖ "Shu Qi និងWallace Huo ចូលរោងការ Ruby Lin ដែលជាមិត្តភ័ក្ដិជិតដិតបានជូនពរដល់អ្នកទាំង២"។ ការផ្សព្វផ្សាយខុសនេះ បានធ្វើឲ្យចៀវៃក្លាយជាជនទី៣ក្នុងរឿងស្នេហារបស់ខ្លួនផ្ទាល់តែម្ដង។ នៅពេលឃើញព័ត៌មានដូចនេះ អ្នកប្រើអ៊ីនធឺណិតបាននិយាយលលេងថាអាចមកពីអ្នកកាសែតហត់នឿយពេកបានរាយការណ៍ខុសបែបនេះ៕
ចុចអាន៖ពពោះ៤ខែ ចៀវៃនៅតែប្រឹងតកែងចោតក្នុងកម្មវិធី
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14