ទស្សនាវីដេអូបើកប្រអប់ iPhone 7 និង 7 Plus ដំបូងគេ
- 2016-09-15 17:00:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូបើកប្រអប់ iPhone 7 និង 7 Plus ដំបូងគេ
ចន្លោះមិនឃើញ
Marques Brownlee អ្នកប្រើប្រាស់ YouTube ដ៏ល្បីឈ្មោះមួយរូប បានបង្ហោះវីដេអូថ្មីមួយលើគណនីរបស់ខ្លួន ដែលបង្ហាញអំពីសកម្មភាពបើកមើលប្រអប់ iPhone 7 និង 7 Plus។
ប្រអប់ iPhone 7 និង 7 Plus ឃើញថាមានការរចនារូបរាងខុសប្លែកពីប្រអប់មុនៗ ហើយនៅខាងក្នុងប្រអប់ឃើញមានឪបករណ៍ថ្មីៗរួមមានកាស Lighting និង ខ្សែតភ្ជាប់ពីរន្ធ Lighting ទៅរន្ធកាស 3.5mm។ វីដេអូដែលមានរយៈពេល ៥ នាទីនេះ ជាវីដេអូដំបូងគេបង្អស់ដែលបង្ហាញពីការបើកប្រអប់ទូរសព្ទជំនាន់ចុងក្រោយរបស់ Apple៕ ចុចអាន៖ មូលហេតុ iPhone 7/ 7Plus មិនមានប៊ូតុង Home
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ idownloadblog