អតីត​មិត្ត​ស្រី Wallace Huo យំ​ស្ទើរ​សន្លប់​ពេល​ដឹង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​សម្លាប់​ខ្លួន

  • 2016-09-20 13:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ដឹង​ដំណឹង​តារា​សម្ដែង Qiao Renliang ដែល​ជា​មិត្តភ័ក្ដិ​ជិតដិត​របស់​ខ្លួន​ទទួល​មរណភាព តារា​សម្ដែង​ស្រី Joe Chen ទន់ដៃ​ទន់​ជើង ធ្វើ​អ្វី​លែង​កើត។

 

 

ដោយ​សារ​តែ​ជំងឺ​បាក់​ទឹក​ចិត្ត តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ Qiao Renliang បាន​សម្លាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​កន្លង​ទៅ​នេះ។ តារា​តូច​ធំ​របស់​សិល្បៈ​ចិន​បាន​សរសេរ​សារ​ចែក​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក។ រីឯ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Joe Chen ដែល​ជា​មិត្តភ័ក្ដិ​៧​ឆ្នាំ​របស់​លោក​នោះ​បែរ​ជា​សម្ងំ​ឲ្យ​ឈឹង​ទៅ​វិញ។

 

ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​តួស្រី​រឿង "Swords Man” ក្លាយ​ជា​ផ្ទាំង​ស៊ីប​សម្រាប់​គេ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម។ អ្នក​ប្រើ​អ៊ីនធឺណិត​ជា​ច្រើន​បាន​វាយ​ប្រហារ​ថា នាង​គឺ​មនុស្ស​ឈាម​ត្រជាក់ មិត្ត​ទ្រុស្ដ​មិត្ត។ ប្រឈម​មុខ​នឹង​ការ​ឆេះ​ដុំ​មួយ​នេះ អ្នក​គ្រប់​គ្រង​របស់​អតីត​មិត្ត​ស្រី Wallace Huo ត្រូវ​ចេញ​មុខ​បក​ស្រាយ។

 

 

អ្នក​គ្រប់គ្រង​រូប​នេះ​ទម្លាយ​ថា សតិអារម្មណ៍​របស់ Joe Chen នៅ​ពេល​នេះ​គឺ​មិន​ប្រក្រតី​នោះ​ឡើយ។ នាង​បាន​យំ​មិន​ឈប់​ឈរ​ស្ទើរ​តែ​សន្លប់។ ក្រោយ​ពេល​ដឹង​ដំណឹង នាង​បាន​តែ​យំ និយាយ​ក៏​មិន​ចេញ។ សូម្បី​តែ​ផាត់​មុខ​ក៏​មិន​កើត បណ្ដាល​ឲ្យ​រាំង​ស្ទះ​ការងារ។ មួយ​ថ្ងៃ​ក្រោយ​ពេល Renliang ស្លាប់ នាង​ផឹក​ទឹក​បាន​តែ​២​កែវ​តែ​ប៉ុណ្ណោះ។ អ្នក​គ្រប់គ្រង​រូប​នេះ​បាន​និយាយ​​ថែម​ទៀត​ថា៖ "ភ្លៀង​នៅ​ទី​នេះ​ធំ​ខ្លាំង​ណាស់ ហាក់​ដូច​ទេវតា​ក៏​យល់​ពី​អារម្មណ៍​របស់​នាង​ដែរ"។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ពង្រីក​ខ្លួន​នៅ​ទីផ្សារ​ដីគោក Qiao Renliang គឺ​ជា​មិត្តភ័ក្ដិ​ទី​១​របស់ Joe Chen។ អ្នក​ទាំង​២​ជិត​ស្និទ្ធ​នឹង​គ្នា​ដល់​ថ្នាក់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ពួក​គេ​ស្រលាញ់​គ្នា។ ឆ្លើយ​តប​នឹង​រឿង​នេះ តារា​ស្រី​អាយុ​៣៧​ឆ្នាំ​បាន​និយាយ​ថា៖ "មិន​មែន​ជា​សង្សារ​នោះ​ទេ គឺ​លើស​នោះ​ឆ្ងាយ​ណាស់"៕

 

 
 
 

ចុចអាន៖តួ​រឿង “ហង្ស​បង្ក្រាប​នាគ” ចង​ស្បោង​នីឡុង​សម្លាប់​ខ្លួន​ក្នុង​វ័យ​២៨​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14

អត្ថបទពេញនិយម