Zhao Li Ying បកស្រាយ​រឿង​ខ្លួន​ជា​តារា​ត្រូវ​គេ​ស្អប់​បំផុត​ក្នុង​សិល្បៈ

  • 2016-09-27 20:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zhao Li Ying បាន​បកស្រាយ​ពី​រឿង​ខ្លួន​ជា​ផ្ទាំង​ស៊ីប​ត្រូវ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​រិះគន់​គ្មាន​ប្រណី​ជា​រៀង​រាល់​ថ្ងៃ។

 

 

ចាប់​តាំង​ពី​បោះ​ជើង​ប្រឡូក​ចូល​សិល្បៈ​មក​ទល់​ពេល​នេះ តារា​សម្ដែង​ស្រី​ស្រស់​ស្អាត Zhao Li Ying តែង​ជួប​រឿង​អាស្រូវ​រាប់​មិន​អស់។ តួ​រឿង "និស្ស័យ​ស្នេហ៍​ដាវ​ទេព" ធ្លាប់​ត្រូវ​ស្អុយ​ឈ្មោះ​ដោយ​សារ​រឿង​ជា​ច្រើន​ដូច​ជា ធ្វើ​ឫក​ធ្វើ​ពា ឈ្នានីស​នឹង​​មិត្ត​រួម​ការងារ មានIQ ទាប ជា​មនុស្ស​ពុត​ត្បុត និង​លួច​ប្ដី​គេ​ជា​ដើម។ យ៉ាងណាមិញ ជំនួស​ឲ្យ​ការ​ចេញ​មុខ​បក​ស្រាយ ស្រី​ស្អាត​វ័យ​២៩​ឆ្នាំ​បាន​ត្រឹម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ផ្ដោត​អារម្មណ៍​លើ​ការងារ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

 

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ Zhao Li Ying បាន​និយាយ​ពី​រឿង​អាស្រូវ​ទាំង​ឡាយ​នៅ​ក្នុង​អាជីព​របស់​ខ្លួន។ "រឿង​អាស្រូវ​ប្រៀប​ដូច​ជា​ម្ហូប​មួយ​មុខ។ មិន​អាច​ដោយ​សារ​តែ​មតិ​អាក្រក់​របស់​អ្នក​ដទៃ​ហើយ​បោះ​បង់​ចោល​អ្វី​ដែល​យើង​ស្រលាញ់​នោះ​ទេ។ ខ្ញុំ​ខំ​ប្រឹង​បាន​ដល់​សព្វ​ថ្ងៃ​នេះ​ព្រោះ​វា​ជា​ក្ដី​សុបិន​របស់​ខ្ញុំ។ ដូច​នេះ​ហើយ ត្រូវ​គ្រវែង​រឿង​អត់​បាន​ការ​ចោល"។

 

តារា​ស្រី​កើត​ឆ្នាំ​១៩៨៧​ក៏​បន្ថែម​ទៀត​ដែរ​ថា៖ "នៅ​ពេល​ខ្ញុំ​បើក​​ឃើញ​មតិ​អវិជ្ជមាន​ពី​ខ្ញុំ​ម្ដង​ៗ​នៅ​លើ​អ៊ីនធឺណិត ខ្ញុំ​​លែង​សូវ​ខ្វល់​ដូច​មុន​ហើយ។ ការងារ​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ​រវល់​ខ្លាំង​ណាស់ មិន​ទាំង​ដឹង​ផង​ថា​អាច​សម្រេច​រួច​រាល់​ឬ​អត់​ផង។ ឲ្យ​តែ​ខ្ញុំ​មិន​ធ្វើ​អ្វី​ដែល​ក្បត់​នឹង​ឧត្ដមគតិ​ខ្លួន​ឯង​គឺ​គ្រប់គ្រាន់​ហើយ"៕

 

 
 
 
 

ចុចអាន៖តួឯក “និស្ស័យស្នេហ៍​ដាវ​ទេព” ស្រក់​ទឹក​ភ្នែក​ពេល​ត្រូវ​គេ​ថា​ជា​មនុស្ស​ចិត្ត​ដាច់ ​មិន​រំលែក​ទុក្ខ Kimi Qiao

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soha