តួឯក "និស្ស័យស្នេហ៍​ដាវ​ទេព" ស្រក់​ទឹក​ភ្នែក​ពេល​ត្រូវ​គេ​ថា​ជា​មនុស្ស​ចិត្ត​ដាច់ ​មិន​រំលែក​ទុក្ខ Kimi Qiao

  • 2016-09-22 17:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​គ្នា​នឹង​តារា​សម្ដែង​ល្បី​ឈ្មោះ Joe Chen ដែរ Zhao Ly Ying ត្រូវ​រិះគន់​យ៉ាង​ចាស់​ដៃ​នៅ​ពេល​មិន​បញ្ចេញ​សារ​រំលែក​ទុក្ខ​ទៅ​កាន់​អតីត​មិត្ត​រួម​ការងារ​របស់​ខ្លួន។

 

មុន​ពេល​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Kimi Qiao ចែក​ឋាន​ទៅ លោក​ព្រម​ទាំង​តារា​សម្ដែង​ស្រី Zhao Li Ying ធ្លាប់​សហការ​គ្នា​ក្នុង​ភាពយន្ត​២​គឺ "Female Prime Minister” និង "Days Of Our Own”។ ក្រោយ​ពេល​តួ​រឿង "ហង្ស​បង្ក្រាប​នាគ​ស្លាប់​ទៅ" ស្រី​ស្អាត​ត្រកូល Zhao បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​សម្រាប់​ឲ្យ​គេ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​នាង​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ព្រម​សរសេរ​សារ​រំលែក​ទុក្ខ​ឲ្យ​អតីត​មិត្ត​រួម​ការងារ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា កន្លង​ទៅ​នេះ តួស្រី​រឿង "និស្ស័យ​ស្នេហ៍​ដាវ​ទេព" បាន​មាន​វត្តមាន​ក្នុង​សន្និសីទ​កាសែត​របស់​ភាពយន្ត "Rookie Agent Rouge”។ នៅ​ពេល​ត្រូវ​ក្រុម​អ្នក​កាសែត​ក៏​ដូច​ជា​គាំទ្រ​សួរ​នាំ​ពី​មរណភាព​របស់ Kimi Qiao, Zhao Li Ying ស្រាប់​តែ​ហូរ​ទឹក​ភ្នែក និង​និយាយ​លែង​ចេញ។ សន្និសីទ​កាសែត​ត្រូវ​បាន​ផ្អាក​អស់​មួយ​សន្ទុះ។

តារា​សម្ដែង​វ័យ​២៨​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ឈឺចាប់​ខ្លាំង​ណាស់​ចំពោះ​ហេតុការណ៍​នេះ។ សម្រាប់​នាង នាង​មិន​ចង់​បង្ហាញ​ការ​​ពិបាក​ចិត្ត និង​ភាព​សោកស្ដាយ​តាម​រយៈ​បណ្ដាញ​សង្គម Weibo នោះ​ទេ។ ជាមួយ​គ្នា​នេះ​ដែរ ជីង​គូ​បាន​កើន​រំលឹក​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​ថា សង្ឃឹម​ថា​ពួក​គេ​នឹង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ទៅ៕

 

 
 
 
 
 
 
 
 
 
 

ចុចអាន៖អតីត​មិត្ត​ស្រី Wallace Huo យំ​ស្ទើរ​សន្លប់​ពេល​ដឹង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​សម្លាប់​ខ្លួន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14