មូលហេតុ​ iPhone 7 ពណ៌​ខ្មៅ​រលោង​ ពិបាក​រក​ទិញ​ជាង​គេ

  • 2016-10-02 17:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7 និង 7 Plus Jet Black (ពណ៌​ខ្មៅ​រលោង) បាន​ក្លាយ​ជា​ពណ៌​ iPhone ដ៏​ពេញ​និយម​មួយ​សម្រាប់​ឆ្នាំ​នេះ ហើយ​វា​ក៏​ជា​ពណ៌​ដែល​ពិបាក​រក​ទិញ​ផង​ដែរ។

 

 

បើ​តាម​លោក​ Ming-Chi Kuo ​អ្នក​វិភាគ​ដ៏​ល្បី​ឈ្មោះ​បាន​ឲ្យ​​ដឹង​ពី​មូលហេតុ​ខ្លះ​ដែល​ធ្វើ​ឲ្យ​​ iPhone 7 Jet Black ពិបាក​រក​ទិញ។ ​​ទិន្នផល​បាន​ពី​ការ​ផលិត​សម្បក​ iPhone ម៉ូដែល Jet Black ដែលអាចប្រើការបាន​មាន​ត្រឹម​តែ ៣០%-៤០% ប៉ុណ្ណោះ។ នេះ​មានន័យ​ថា​ក្រុមហ៊ុន​ផ្គត់ផ្គង់​​បានផលិត​សម្បក​ជា​ច្រើន​ដែល​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​របស់​ Apple។

 

ហេតុផល​ពី​ក្រោយ​ទិន្នផល​ទាប​នេះ​ មិន​មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ឡើយ​ ប៉ុន្តែ​គេ​យល់​ថា​ព្រោះ​តែ Jet Black នេះ​ពិបាក​ផលិត​ជាង​ពណ៌​ដទៃ។ អ្នក​វិភាគ​ខាង​លើ​បាន​លើក​ឡើង​ចំណុច​មួយ​ទៀត​​ដែល​ធ្វើ​ឲ្យ​ពណ៌​ Jet Black ខ្សត់​ នោះ​គឺ​ Jet Black ជា​ជម្រើស​ពេញ​និយម​បំផុត​សម្រាប់​អតិថិជន។

 

តាម​ការ​ស្ទង់មតិ​លើ​ការ​កុម្ម៉ង់​ទុក​មុន​ បង្ហាញ​ថា​ក្នុង​ចំនួន​កុម្ម៉ង់​ទិញ​​​ iPhone 7 ទាំង​គ្រប់​ម៉ូដែល​ជុំវិញ​ពិភពលោក​ ម៉ូដែល​​ Jet Black ​មាន​ចន្លោះ​ពី​ ៣០%-៣៥%។ បើ​ត្រឹម​តែ​ប្រទេស​ចិន​ iPhone 7 Jet Black មាន​ដល់​ ៥០% នៃ​ចំនួន​ iPhone 7 ដែល​កុម្ម៉ង់​ទិញ។

 

លោក​ Ming-Chi Kuo ក៏​បាន​វិភាគ​ដែរ​ថា​ iPhone 7 នៅ​ក្នុង​ឆ្នាំ​ ២០១៦ នេះ​ នឹង​លក់​បាន​តិច​ជាង iPhone 6s កាល​ពី​ឆ្នាំ​ ២០១៥៕

 

ចុច​អាន៖ iPhone 7 ដាំ​ពេជ្រ​ខ្មៅ ​តម្លៃ​ស្មើ​ឡាន Lexus 570 ពីរ​គ្រឿង

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង ប្រភព៖ BGR​​​

អត្ថបទថ្មី