មហាសេដ្ឋីស្រលាញ់ភេទដូចគ្នាទាំង៧នាក់ក្នុងលោក
- 2014-09-19 18:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីស្រលាញ់ភេទដូចគ្នាទាំង៧នាក់ក្នុងលោក
ចន្លោះមិនឃើញ
កាលពីឆ្នាំ២០១៣ មានមហាសេដ្ឋីស្រលាញ់ភេទដូចគ្នាតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ២០១៤នេះវិញ បានកើនឡើងដល់ទៅ៧នាក់ ដែលស្មើនឹង ០,៤ភាគរយនៃចំនួនមហាសេដ្ឋីសរុប ១៦៤៥នាក់។
យោងតាម Forbes បានឲ្យដឹងថា មហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារ ដែលមានទាំងប្រុសស្រលាញ់ប្រុស និងស្រីស្រលាញ់ស្រី ទាំង៧នាក់នោះ មានដូចខាងក្រោម៖
១. David Geffen
David Geffen ជាមហាសេដ្ឋីផ្នែកបណ្ដាញផ្សព្វផ្សាយ ដែលមានទ្រព្យសម្បត្តិសរុប ៦,១ពាន់លានដុល្លារអាមេរិក។ លោកជាមនុស្សប្រុសដែលស្រលាញ់ប្រុសដូចគ្នា ជាចំហ។
ចុចអាន៖ ព្រះមហាក្សត្រអាស៊ាន ២អង្គ ជាកំពូលស្ដេចមានជាងគេលើលោក
២. Jennifer Prizker
អ្នកស្រី Jennifer Prizker គឺជាមហាសេដ្ឋីស្រលាញ់ភេទដូចគ្នាទីមួយក្នុងលោក ក្រោយរកបាន ១,៨ពាន់លានដុល្លារ គិតត្រឹមខែសីហា ឆ្នាំ២០១៣។ លោកស្រីគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tawani Enterprises ហើយជាសមាជិកម្នាក់ក្នុងចំណោមសមាជិកជាមហាសេដ្ឋីទាំង១១នាក់នៃគ្រួសារត្រកូល Prizker។
៣. Domenico Dolce
លោក Domenico Dolce ជាសហស្ថាបនិក Dolce & Gabbana។ លោកបានបង្កើតម៉ាកសញ្ញាសម្លៀកបំពាក់ដ៏ល្បីនេះ ជាមួយមិត្តប្រុស Stefano Gabbano តាំងតែពីឆ្នាំ១៩៨០មកម៉្លេះ។ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិ ១,៦៥ពាន់លានដុល្លារអាមេរិក។
ចុចអាន៖ កំពូលមហាសេដ្ឋីអាហ្វ្រិកទាំង១០ ប្រចាំឆ្នាំ២០១៤
៤. Michael Kors
Michael Kors មានទ្រព្យសម្បត្តិដុលសរុប ១ពាន់លានដុល្លារ ជាមហាសេដ្ឋីថ្មីដែលទើបលេចមុខក្នុងឆ្នាំ២០១៤។ ចំណូលដ៏ច្រើនរបស់លោក គឺបានមកពីក្រុមហ៊ុនផលិតសម្លៀកបំពាក់នារី។
៥. Stefano Gabbana
ដូចដែលប្រិយមិត្តបានដឹងខាងលើរួចមកហើយ ថាលោក Stefano Gabbana ជាសហស្ថាបនិកក្រុមហ៊ុន Dolce & Gabbana ហើយលោកជាមិត្តប្រុសរបស់លោក Demenico Dolce។ លោកមានទ្រព្យសម្បត្តិ ១,៦៥ពាន់លានដុល្លារ។
ចុចអាន៖ ៦យ៉ាងពីលុយដុល្លារអាមេរិក ធ្លាប់ដឹងអត់?
៦. Jon Stryker
មានទ្រព្យសម្បតិ្ត ១,៦ពាន់លានដុល្លារ លោក Jon Stryker គឺជាអ្នកស្នងមរតកក្រុមហ៊ុន Stryker Corp ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ដ។ លោកគឺជាអ្នកបរិច្ចាគប្រាក់ច្រើនបំផុតមួយ ទៅដល់ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា។
៧. Peter Thiel
លោក Peter Thiel ជាសហស្ថាបនិកក្រុមហ៊ុន PayPal។ បុរសវ័យ៤៦ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិ ២,២ពាន់លានដុល្លារ។
ចុចអាន៖ ១០ យ៉ាងដែលអ្នកគួរដឹងពីមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារ
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ Forbes