Zhao Li Ying របូតទាំងតួត្រចៀកកាំ និងចៀវៃព្រោះសម្ដែងខ្ចីពេក
- 2016-10-14 13:00:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zhao Li Ying របូតទាំងតួត្រចៀកកាំ និងចៀវៃព្រោះសម្ដែងខ្ចីពេក
ចន្លោះមិនឃើញ
ធ្លាប់ត្រូវបានគេអញ្ជើញឲ្យសាកតួឯកក្នុងរឿង "ព្រះនាងយេយេ" តែដោយសារមិនស័ក្ដិសម និងខ្វះបទពិសោធន៍ តារាសម្ដែងស្រីល្បីឈ្មោះ Zhao Li Ying ត្រូវរបូតទាំងតួត្រចៀកកាំ និងចៀវៃ។
កាលពីឆ្នាំ២០១១ នៅពេលអ្នកនិពន្ធប្រលោមលោក Chiung Yao ប្រកាសពីតារាសម្ដែងក្នុងរឿង "ព្រះនាងយេយេ" ស៊េរីថ្មី ទស្សនិកជនជាច្រើនបានបង្ហាញការមិនពេញចិត្តត្បិតទាំងតួត្រចៀកកាំ និងចៀវៃសុទ្ធតែមិនសូវបានសម្រស់ទាំងអស់។ រីឯតារាសម្ដែង Zhao Li Ying ដែលមានសម្រស់លេចធ្លោខ្លាំងជាងគេនោះបានត្រឹមរ៉ាប់រងតួព្រះនាង Qing Er ដែលជាតួបន្ទាប់បន្សំទៅវិញ។
នៅពេលនោះ ពាក្យចចាមអារ៉ាមបានលេចឮថាដោយសារតែមិនចេះយកចិត្ត អ្នកនិពន្ធ Chiung Yao ទើប Li Ying ត្រូវគេទម្លាក់តួបែបនេះ។ មានវត្តមានក្នុងកម្មវិធីជជែកកម្សាន្តរបស់ពិធីករ Kim Tin កាលពីថ្ងៃទី១២ខែតុលាកន្លងទៅនេះ តួរឿង "និស្ស័យស្នេហ៍ដាវទេព" បានបកស្រាយពីបញ្ហានេះជាលើកទី១។
ស្រីស្អាតអាយុ២៩ឆ្នាំបានប្រាប់តាមត្រង់ថានាងមានឱកាសបានសម្ដែងតួឯកដែរតែខ្លួនឯងជាអ្នកធ្វើឲ្យរបូតដោយផ្ទាល់។ Ly Ying ក៏បានបដិសេធពីរឿងខ្លួនទំនាស់ជាមួយ Chiung Yao ផងដែរ។ “ក្រោយពេលបានសម្ដែងប៉ុន្មានរឿង ខ្ញុំមានឱកាសត្រូវបានគេអញ្ជើញឲ្យសាកតួត្រចៀកកាំ តែប៉ារ៉ូលតួនេះនិងខ្ញុំមិនសមគ្នា បូករួមនឹងអាយុក្មេងតែចាស់គំនិតទៀត ខ្ញុំក៏ត្រូវគេទម្លាក់តួ”។ តារាកើតឆ្នាំ១៩៨៧ចែករំលែក។
ដោយសារតែអ្នកដឹកនាំរឿងស្រលាញ់ចូលចិត្តនាង ទើប Zhao Ly Ying ត្រូវបានគេផ្ដល់ឱកាសឲ្យសាកតួចៀវៃជាបន្ត។ នៅក្នុងឱកាសទី២នេះ ស្រីស្អាតត្រកូល Zhao នៅតែបាត់បង់ទៀតព្រោះមិនអាចយំច្រើនតាមដែលសាច់រឿងត្រូវការ។ លទ្ធផលចុងក្រោយគឺនាងបានត្រឹមដើរតួព្រះនាង Qing Er តែប៉ុណ្ណោះ៕
ចុចអាន៖Zhao Li Ying បកស្រាយរឿងខ្លួនជាតារាត្រូវគេស្អប់បំផុតក្នុងសិល្បៈ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing