សឿ សុធារ៉ា នាំ​កូន​ស្រី​ដើរ​​ផ្សារ AEON​ លែង​ខ្វល់​រឿង​ស្នេហ៍​បាក់បែក!

  • 2014-11-04 17:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សឿ សុធារ៉ា បាន​នាំ​កូន​ស្រី​ដើរ​កម្សាន្ត​ផ្សារ​ទំនើប AEON ម្សិលមិញ។ ការ​បង្ហាញ​មុខ​ជា​សាធារណៈ​​រួម​នឹង​កូន​​ស្រី​ពី​សំណាក់​តារា​ល្បី​ឈ្មោះ​រូប​នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​នាង​ទទួល​ដំណឹង​ពពោះ​កូន​ទី ២ ជា​មួយ​នឹង​លោក សាពូន មីដាដា ដោយ​លែង​ខ្វល់​នឹង​រឿង​ស្នេហ៍បាក់បែក។

សឿ សុធារ៉ា និង​កូន​ស្រី សាពូន តារាពិមាន នៅ​ផ្សារ AEON ម្សិលមិញ

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វត្តមាន​អ្នក​នាង រួម​នឹង​កូន​ស្រី​នា​ផ្សារ​ទំនើប AEON ម្សិលមិញ​ អម​ដោយ​ទឹក​មុខ​សប្បាយ​រីករាយ មិន​មាន​វត្តមាន​អតីត​តារា​ចម្រៀង​ល្បី​ឈ្មោះ​ លោក សាពូន មីដាដា​ទេ។ ទន្ទឹម​នឹង​​នេះ អ្វីដែល​កាន់​តែ​ភ្ញាក់ផ្អើល​ គឺ​ អ្នក​នាង សឿ សុធារ៉ា មាន​រូបរាង​ស្វែល ដែលកាន់តែ​ស្រស់ស្អាត​ជាង​មុន​ថែមទៀត​។​

 

ស្នេហា​រវាង សឿ សុធារ៉ា និង​ តារា​ចម្រៀង​របស់​ផលិតកម្ម​ រស្មី​ហង្ស​មាស ខាង​លើ​ ហាក់​ស្ងប់ស្ងាត់​ភាព​រកាំរកូស​បន្តិច​ ក្រោយ​ទទួល​ដំណឹង​ថា​ នាង​ពពោះ​កូន​ទី២។ មុន​នឹង​ភាព​ស្ងប់ស្ងាត់​ពី​បញ្ហា​រកាំរកូស​នា​ពេល​បច្ចុប្បន្ន​តារា​ល្បី​ឈ្មោះ​ទាំង​ពីរ ធ្លាប់​ជួប​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះហើយ ​ពី​ការ​ឈាន​ទៅ​រក​ផ្លូវ​បែកបាក់។ ដោយសារ​តែ​ដំណឹង​ពពោះ​កូន​ទី២​នេះ​ហើយ ទើប​ដំណឹង​ស្នេហា​រកាំរកូស​អ្នក​ទាំង​ពីរ​មិន​សូវ​ជា​កើត​មាន​ដូច​មុន។

 

 

 

សឿ សុធា​រ៉ា និង សាពូន មីដាដា បាន​រៀប​អាពាហ៍ពិពាហ៍ ៣​យប់ ៣ ថ្ងៃ កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​២០០៩ នៅ ណាហ្គា​វើ​ល​។ រហូតមកដល់​ពេលនេះ អ្នក​ទាំងពីរ​បាន​ទទួល​ចំណងដៃ​កូនស្រី​ឈ្មោះ សាពូន ដា​រ៉ា​ពិមាន ដែល​ទើប​មាន​អាយុ​ជិត​បី​ឆ្នាំ និង ​ដំណឹង​ពពោះ​កូន​ទី ២ ​កាល​ពី​ពេល​ថ្មីៗ៕ អានអត្ថបទបន្ត៖ បេក្ខជន The Voice អឿម រុន ត្រូវ Fan ប្រដូចទៅ​នឹង Justin

អានអត្ថបទបន្ត៖ ថន លក្ខិណា ត្រៀម​ទៅ​ជួប មីយ៉ាន់ម៉ា ឡាវ នៅ​ថៃ

អានអត្ថបទបន្ត៖ អតីត​អ្នក​ដឹក​នាំ​រឿង “ផ្ទះ​ខ្មោច​ទិញ” សុំ​ការ​គាំទ្រ​ពី​ទស្សនិកជន​

អត្ថបទពេញនិយម