ស្មាតហ្វូន​ Samsung ចេញ​ឆ្នាំ​ ២០១៧ នឹង​មាន​ RAM ដល់​ 8GB

  • 2016-10-23 21:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ Samsung បាន​ប្រកាស​ចេញ​នូវ​ RAM ទំហំ​ 8GB ប្រភេទ LPDDR4 សម្រាប់​បំពាក់​លើ​ទូរសព្ទ​កំពូលៗ។

 

 

លោក​ Joo Sun Choi ប្រធាន​ផ្នែក​ជំនួញ​​​ស៊ឺមីកុងឌុចទ័រ​របស់​ Samsung ​បាន​លើក​ឡើង​ថា​ RAM ទំហំ​ 8GB នេះ​ជួយ​ឲ្យ​ស្មាតហ្វូន​ជំនាន់​ថ្មី​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង។ វា​​នឹង​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​លើ​ទូរសព្ទ​, ការ​បង្ហាញ​រូបភាព​កម្រិត 4K លើ​អេក្រង់​ និង បច្ចេកវិទ្យា​ VR ដើរ​កាន់​តែ​រលូន។

 

ទន្ទឹម​នឹង​ការ​ប្រកាស​នេះ​ដែរ​ Samsung មិន​បាន​បញ្ជាក់​ទេ​ថា RAM ទំហំ​យក្ស​នេះ​នឹង​ផលិត​ឲ្យ​ដៃ​គូ​ជំនួញ​ដទៃ​ឬ​យ៉ាង​ណា​នោះ​ទេ។ ហេតុ​នេះ​គេ​រំពឹង​ថា​ Galaxy S8 ឬ Galaxy Note 8 ដែល​ចេញ​ឆ្នាំ​ក្រោយ​​នឹង​អាច​ជា​ស្មាតហ្វូន​ដំបូង​គេ​ប្រើ​ RAM 8GB នេះ៕

 

​​​​​​​​​ ចុច​អាន៖ Galaxy S7 Edge ​ពណ៌​ទឹក​សមុទ្រ​នឹង​មាន​លក់​ខែ​វិច្ឆិកា​​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ​​​​​​ប្រភព៖ zing