ឈុត​ក្រៅ​ឆាក​​ ដាអ៊ីណា តវ៉ា​ដាច់​អហង្ការ​​ពេល​ ដេតភូមិន្ទ​ ផ្ដល់​ឱកាស​ឲ្យ ស្រទន់

  • 2017-01-17 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​សប្ដាហ៍​ថ្មី​នេះ Sabay មាន​អ្វី​ថ្មី​ទៀត​ហើយ​សម្រាប់​ប្រិយមិត្ត ​ជាពិសេស​អ្នក​ដែល​តែង​តែ​និយម​អាន​ប្រលោមលោក "ស្រទន់មន្តស្នេហ៍" និងអ្នក​ដែល​រង់ចាំ​ទស្សនា​វីដេអូ​ភាគ​នេះ​ផ្ទាល់​តែ​ម្ដង។

ដាអ៊ីណា សម្ដែង​ដោយ ផាន់ ផាត់ណា

ថ្ងៃ​នេះ Sabay​ នឹង​លើក​យក​​​សកម្មភាព​ក្រៅ​ឆា​ក​​មួយ​ចំនួន ត្រង់​​ពេល​​ ដាអ៊ីណា បាន​តវ៉ា​​ជាមួយ​​ ដេតភូមិន្ទ ដែល​គេបាន​ផ្ដល់​ឱកាស​ឲ្យ ស្រទន់ ក្លាយ​ជា​អ្នក​រៀប​ចំ​កម្មវិធី​បង្ហាញ​ម៉ូដ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់ DM Empire គឺ​ពិធី​បង្ហាញ​ម៉ូដ "រាត្រី​គជ់​ខ្យង"។ មូល​ហេតុ​ដែល​ ដាអ៊ីណា តវ៉ា​ជាមួយ ដេតភូមិន្ទ​ ព្រោះ​យល់​ថា ស្រទន់​ ជា​ក្មេង​ស្រី​ស្រុក​ស្រែ​មិន​សក្ដិសម​នឹង​ធ្វើ​ជា​អ្នក​រៀប​ចំ​កម្មវិធី​សម្រាប់​តារា​​ល្បី​ប្រចាំ​ប្រទេស​ដូច​នាង​នោះ​ទេ តែ​នាង​មិន​បាន​និយាយ​ចំៗ​​ឲ្យ​ ស្រទន់​ ក្នុង​ន័យបែប​នោះទេ គឺ​នាង​តែង​តែ​យក​ DM Empire មក​បាំង​មុខ​រហូត ដោយ​លើក​ឡើង​ថា​ ខ្លាច​ខូច​កេរ្តិ៍​ឈ្មោះ DM Empire ​។

ដេតភូមិន្ទ និង ស្រទន់

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នោះ​ទេ ដាអ៊ីណា តែង​តែ​រក​គ្រប់​កល​ល្បិច​ដើម្បី​ចង់​បាន​ ដេតភូមិន្ទ មក​វិញ​ព្រោះ​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ទំនាក់​ទំនងស្នេហា​ជាមួយ​គ្នា​ពី​មុន​មក ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​កំពូល​តារា​បង្ហាញ​ម៉ូដ​ប្រចាំ​ប្រទេស​ដូច​ ដាអ៊ីណា កាន់​តែ​ខ្វល់​ចិត្ត​នោះ​គឺ បុរស​សង្ហា​ ដេតភូមិន្ទ​ ​កំពុង​តែ​ចាប់​អារម្មណ៍​​លើ​ក្មេង​ស្រី​ដែល​មាន​អត្តចរិត​គួរ​ឲ្យ​ចូល​ចិត្ត​គឺ ស្រទន់ តែ​ម្ដង។

ដេតភូមិន្ទ​ សម្ដែងដោយ ប៊ឺរី

"រាត្រី​គជ់ខ្យង" គឺ​ជា​ពិធី​បង្ហាញ​ម៉ូដ​​ដ៏​ធំ​ និង​ពិសេស​ប្រចាំ​ឆ្នាំ​របស់ DM Empire ដែល​តែង​តែ​រៀប​ចំ​ឡើង​នៅ​ដែន​សមុទ្រ​កម្ពុជា​ដែល​នរណា​ៗ​ក៏​ដឹង​ក៏​ស្គាល់​ពី​កម្មវិធី​នេះ។ លើក​នេះ​ផ្ទាល់​គឺ​ក្រុម​ហ៊ុន​បាន​ចំណាយ​ទឹក​ប្រាក់​ទ្វេដង​បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង​មក ​ដើម្បី​រៀប​ចំ​​ព្រឹត្តិការណ៍​នេះ​ឡើង ហើយ​កិច្ចការ​យ៉ាង​​ពិសេស​នៅ​ក្នុង​ឆ្នាំ​នេះ​គឺ​ត្រូវ​ធ្លាក់​លើ​ដៃ​ស្រី​ស្អាត ស្រទន់​ ជា​អ្នក​រៀប​ចំ​គ្រប់​យ៉ាង​ ដោយ​មាន​​​បុរស​នៅ​ក្នុង​ក្ដី​​សុបិន​របស់​នារី​ស្ទើរ​តែ​មួយ​ប្រទេស​​គឺ ដេតភូមិន្ទ ចាំ​ជួយ​ជ្រោមជ្រែង​ពី​ក្រោយ​ជានិច្ច​។

​​​​​ព្រឹត្តិការណ៍​ធំ​យ៉ាង​នេះ ហើយ​ ស្រទន់​ ជា​ក្មេង​ស្រី​ដែល​​មិន​មាន​បទពិសោធន៍​ការងារ​នេះ​ទាល់​តែ​សោះ​ ហើយ ដាអ៊ីណា ក៏​មិន​ពេញ​ចិត្ត​នឹង​សហការ​ជាមួយ​ទៀត​ តើ​នាង​អាច​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឱ្យ​ដំណើរ​ការ​បាន​ដែរ​ឬ​ទេ?

ស្រទន់ សម្ដែង​ដោយ នៅ ម៉ារីសា

​​​​​​​សូម​កុំ​ភ្លេច​រង់​ចាំ​ទស្សនា​ឈុត​ពិសេស​ៗ​​ក្នុង​រឿង "ស្រទន់​មន្តស្នេហ៍" នៅ​សប្ដាហ៍​ក្រោយ​​​​​​​​​ទៀត​៕

អត្ថបទ៖ Samedy

អត្ថបទពេញនិយម
អត្ថបទថ្មី