Panamera 4s តម្លៃជាង ៣០ មុឺនដុល្លារ មានម្ចាស់រួចហើយ
- 2017-02-27 04:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Panamera 4s តម្លៃជាង ៣០ មុឺនដុល្លារ មានម្ចាស់រួចហើយ
ចន្លោះមិនឃើញ
រថយន្តទំនើបស៊េរីចុងក្រោយគេបង្អស់របស់ Porsche ម៉ូឌែល Panamera 4s ដែលដាក់បង្ហាញក្នុងកម្មវិធី Kara Race 2017 មានអ្នកកម្មង់ទុកមុនបាត់ទៅហើយ។
លោក ឆយ ម៉េងលាង អ្នកប្រតិបត្តិផ្នែកលក់ប្រចាំនៅ Porsche Centre Phnom Penh ឲ្យដឹងថា រថយន្តម៉ូឌែលចុងក្រោយនេះមានអ្នកកុម្ម៉ង់ទុក ដោយអតិថិជនម្នាក់សុំមិនបញ្ចេញឈ្មោះ បានកុម្ម៉ង់ជាមួយតម្លៃប្រហែល**តម្លៃ ៣៥ មុឺនដុល្លារ**។
Panamera 4s រថយន្តទំនើបស៊េរីថ្មីដែលជាម៉ាករថយន្តប្រណាំងល្បីលំដាប់ពិភពលោក មានអ្នកចាប់អារម្មណ៍ច្រើននៅពេលបើកបរបង្ហាញ ក្នុងកម្មវិធីប្រណាំងយានយន្តនិងម៉ូតូលើកទី ២ Power Festival & Kara Race Cup 2017 ដែលរៀបចំឡើងកាលពីចុងសប្តាហ៍មុននេះនៅខេត្តបាត់ដំបង។
លក្ខណៈបច្ចេកទេសខ្លះៗរបស់រថយន្តទំនើប Panamera 4s