ឡាន​​ស្ព័រ Mercedes AMG ០១៧ ឃើញ​​​ភ្លាម​​​បាក់​​ចិត្ត​​ស្រឹប

  • 2017-03-01 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​ស្ព័រ​រចនា​យ៉ាង​ប្រណិត​បែប​ប្រណាំង​ម៉ូឌែល​ Mercedes AMG GT ស៊េរី​ឆ្នាំ​ ២០១៧ ទើប​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​ស្រុក ជាមួយ​សមត្ថភាព​ដ៏​អស្ចារ្យ​និង​ការ​រចនា​រូបរាង​ដ៏​លេច​ធ្លោ​ ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ដែល​​ឃើញ​​​ហើយ​បាក់​ចិត្ត​​ស្តូក​។

Mercedes AMG GT ស៊េរី​ឆ្នាំ​ ២០១៧

**ទស្សនា​វីដេអូបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Mercedes AMG GT ២០១៧**

លក្ខណៈ​បច្ចេកទេស​ខ្លះៗ​របស់ AMG GT 2017

  • កម្លាំង​ម៉ាសុីន ៨ ប្រភេទ TurboCharge
  • កម្លាំង ៤៦២ សេស
  • ប្រអប់​លេខ ៧​ វគ្គ
  • ចំណុះ​ធុង​សាំងអតិបរមា ៥៦ លីត្រ
  • កម្រិត​សុី​សាំង ៩ លីត្រ​ក្នុង​ ១០០ គីឡូមែត្រ​លើ​ផ្លូវ​លាត
  • អំពូលភ្លើង​មុខ-ក្រោយ​ប្រភេទ​ Xenon
  • សន្ទុះ​ល្បឿន​ពី ០ ដល់ ១០០ ចំណាយ​រយៈពេល​តែ​ ៤,៣ វិនាទី​
  • ល្បឿន​អតិបរមា ៣០៤ គីឡូមែត្រ​ក្នុង​មួយ​ម៉ោង
  • ទំងន់ ២,៥ តោន
  • តម្លៃ៖ ៣១ ៧០០០ ដុល្លារ៕(បូកពន្ធ)
ម៉ាសុីន Twin Turbo Premium Unleaded V-8

ទន្ទឹម​នឹង​លក្ខណៈ​បច្ចេកទេសខាង​លើ ឡាន​ប្រណាំង Mercedes AMG GT ២០១៧ នៅ​មាន​លក្ខណៈ​ពិសេស​ៗ​ដូចជា បំពាក់​ដោយ​ស៊ីម៉ាំង​ឌុប ផ្នែក​ខាង​ក្នុង​បំពាក់​ដោយ​កៅអី​ប្រភេទ Sport យ៉ាង​ស្រស់​ស្អាត​ទាក់​ទាញ​ ឯ​ម៉ាសុីន​ប្រភេទ "One man One Engine" មាន​ន័យ​ថា ជា​ប្រភេទ​ម៉ាសុីន​ឡាន​ប្រណាំង​ដែល​តម្លើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត មិន​ប្រើ​រូប៉ូត​តម្លើងនោះ​ទេ ពោល​គឺ​ប្រើ​កម្លាំង​មនុស្ស​តែ​ម្នាក់​គត់​ដើម្បី​តម្លើង​ម៉ាសុីន​។ លោក ឃុន ចាន់ថា នាយកគ្រប់គ្រង ផ្នែកលក់ប្រចាំនៅ Star Auto Cambodia បាន​បញ្ជាក់៕

ចង្កៀង​ភ្លើង​មុខប្រភេទ​ Xenon
យ៉ាន់​ស្ព័រ​រង្វង់​មុខ19 X 9
ចង្កៀង​ក្រោយ​ប្រភេទ​ Xenon
យ៉ាន់​ស្ព័រ​រង្វង់​ក្រោយ 19 X 11
កៅអីពីររាង​ឡូយ​បែប​ស្ព័រ
v8 TurboCharge
មុខកាច​ជាងមុន

អត្ថបទ៖ រក្សា