ខ្លាំងម៉ង! មាន​​ទាំង​តារា​ល្បី​ៗ​ខ្មែរ​​និង​ថៃ​អង្រួន​ឆាក​កោះ​ពេជ្រ​​សប្បាយកប់​​

  • 2017-03-21 09:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​ធម្មតា​ជាមួយ​វត្ថ​មាន​តារា​ចម្រៀង​ល្បី​ទាំង​ខ្មែរ​និង​ថៃ ដូចជា​​​ លោក​ ​ឆាយ​ វីរៈយុទ្ធ, ពេជ្រ សោភា, ​​Step, ​ជីដេវីដ,នីកូ រួម​ជា​មួយ​តារា​ថៃ​ពីរ​រូប​ទៀត​គឺ​លោក Nick Kunatip និង​លោក Bad Nongbew  បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​ប្រគំ​តន្ត្រី​​​​​​​​​​ Anchor Beach Carnival 2017 ​នៅ​កោះ​ពេជ្រ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី ១៩ ខែ​មិនា ​កន្លង​ទៅ​នេះ​​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ថៃ​បាន​ច្រៀង​បទ​ល្បី​ៗ​ពេញ​និយម​បែប​យុវវ័យ និង​តារា​ចម្រៀង​ខ្មែរ​បាន​លើក​យក​បទ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ ដែល​សុទ្ធ​សឹង​តែ​ជា​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​ជាមួយ​និង​ការ​ស្លៀក​ពាក់​ប្លែក​ បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ទាំង​អស់​​ច្រៀង​តាម​ផង រាំ​តាម​ផង ។

មិន​ត្រឹម​តែ​មាន​បទ​ចម្រៀង​ដ៏​ជក់​ចិត្ត​នោះ​ទេ ថែម​ទាំង​មាន​កំពូល​តារា​កំប្លែង​ជើង​ចាស់​គឺ​លោក​​ក្រឹម​បាន​ចូល​រួម​សម្ដែង​អម​ជាមួយ​អ្នក​នាង ពេជ្រ​សោភា​ដែល​ញ៉ាំង​ឲ្យ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ស្ទើរ​តែ​គ្មាន​កន្លែង​ទំនេរ​ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​សប្បាយ​រំជើប​រំជួល​ ។​

កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​​មុន​ចាប់​ផ្ដើម​ការ​​ការ​ប្រគំ​តន្ត្រី​​​​​​​​​​ Anchor Beach Carnival 2017 ក៏​មាន​ការ​រាំ​ ​Carnival ពី​អ្នក​រាំ​បុរស​សង្ហារ និង​នារី​ស្រស់​ស្អាត​ចំនួន​២០​នាក់ ដែល​សម្លៀក​បំពាក់​មាន​ការ​តុបតែង​និង​ច្នៃ​ដោយ​រោម​សត្វ នេះក៏ជាហេតុ​ធ្វើ​ឲ្យ​ថ្ងៃ​ទី២​នៃ​កម្មវិធី​នេះ​មាន​អ្នក​ចូល​រួម​ទស្សនា​កាន់​តែ​ច្រើន​នឹក​ស្មាន​មិន​ដល់​ ។

ចង់​ដឹង​ថា​រំជើប​រំជួល​កម្រិត​ណា សូម​មើល​រូប ៖

អត្ថបទ៖​ ពាណិជ្ជកម្ម​