ប្លែក​ភ្នែក​ ​ឡាន​តម្លៃ​រាប់​លាន​ស្រោប​ដោយ​ស្លាប​សត្វ

  • 2017-04-03 07:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​McLaren​ ​បាន​ច្នៃ​រថយន្ត​របស់​ខ្លួន​ម៉ូដែល​ ​570GT​ ​ឲ្យ​មាន​ភាព​ទាក់ទាញ​ ​និង​ប្លែក​ភ្នែក​ជា​មួយ​ស្លាប​សត្វ​ពាស​ពេញ​តួ​រថយន្ត។

ការ​រចនា​​នេះ​ធ្វើ​ឲ្យ​ ​McLaren 570GT​ ​កាន់​តែ​ដូច​សត្វ​បក្សី​ ​ព្រោះ​ចង្កៀង​មុខ​ ​និង​រូបរាង​ដ៏​ទាក់ទាញ​នៃ​រថយន្ត​នេះ​កាន់​តែ​ដូច​បក្សី​ត្រដាង​ស្លាប​ពេល​បើក​ទ្វា​រ​ទាំង​សង​ខាង។

ចំពោះ​ការ​ចេញ​រថយន្ត​ដ៏​ប្លែក​នេះ​ ​McLaren​ ​គ្រាន់​តែ​ចង់​ផ្ដល់​ភាព​រីករាយ​សម្រាប់​អបអរ​ក្នុង​ថ្ងៃ​ ​April Fool​ ​ដែល​​​ទ្វីប​អឺរ៉ុប​ ​និង​អាមេរិក​តែង​ប្រារព្ធ​នៅ​ថ្ងៃ​ ​១​ ​មេសា​ ​រៀង​រាល់​ឆ្នាំ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ