​​ស្រឡាញ់​គ្នា​បាន​៦​ថ្ងៃ​សោះ តារា​ឥណ្ឌូណេស៊ី​ម្នាក់​សំណាង​ក្លាយ​ជា​ប្រពន្ធ​មហាសេដ្ឋី

  • 2017-04-05 04:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ពិធីការនី​ ឥណ្ឌូណេស៊ី Rey Utami បាន​រៀបការ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាងសង់​ លោក  Pablo Putera Benua បន្ទាប់​ពី​​បាន​ទាក់ទង​គ្នា​បាន​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ។

Tinder គឺ​ជា​​កម្មវិធី ( app) សម្រាប់​ទាក់ទង​ស្នេហា​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ដែល​ជួយ​ឲ្យ​គូ​ស្នេហ៍​ជា​ច្រើន​បាន​ជួប​គ្នា​តាមរយៈ​វា។ កម្មវិធី​នេះ​ហើយ​ជា​ស្ពាន​ផ្ដើម​ស្នេហ៍​រវាងRey អាយុ​៣០​ឆ្នាំ​ និង Pablo អាយុ​៣៦​ឆ្នាំ រហូត​រៀបការ​នឹង​គ្នា​ ក្រោយ​ស្គាល់​គ្នា​៦​ថ្ងៃ។ អាន​រឿងរ៉ាវ​លម្អិត​ខាងក្រោម៖

បន្ទាប់​ពី​ស្គាល់​គ្នា​តាមរយៈ Tinder អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ ហើយ​ផ្ដើម​ស្រឡាញ់​គ្នា​តែ​ម្ដង។ នៅ​ថ្ងៃ​ទី​២​ Pablo បាន​ទិញ​ឡាន​មួយ​គ្រឿង​ម៉ាក  Honda HRV ឆ្នាំ​២០១៦​មួយ​គ្រឿង​តម្លៃ​២៨ ០០០​ដុល្លារ​ ជូន Rey ដែល​ជា​មិត្ត​ស្រី។ នៅ​ថ្ងៃ​ទី​៣ មហាសេដ្ឋី​រូប​នេះ​ក៏​បាន​ទិញ​នាឡិកា​ដៃ​តម្លៃ​ជាង​៣០០ ០០០​មួយ​ខ្សែ​ទុក​ជា​កាដូ​បន្ថែម​សម្រាប់ Rey។

វា​ហាក់​ដូច​ជា​លឿន​ពេល លុះ​ឈាន​ដល់​ថ្ងៃ​ទី​៤ Pablo បាន​សុំ​ Rey រៀបការ​ជាមួយ​ចិញ្ចៀន​ពេជ្រ ស្រប​ពេល Rey ក៏​យល់​ព្រម។ ឈាន​ដល់​ថ្ងៃ​ទី​៥ Pabloបាន​ទៅ​ជួប​ឪពុក​ម្ដាយ​របស់ Rey ដើម្បី​ណែនាំ​ខ្លួន។ នៅ​ថ្ងៃ​ទី​៦ អ្នក​ទាំង​ពី​ចាប់​ផ្ដើម​គិតគូរ​រឿង​រៀបការ​​តែម្ដង។ ថ្ងៃ​ទី​៧​គម្រប់​​១​សប្ដាហ៍​គត់​ ពួក​គេ​បាន​រៀបការ​ជា​លក្ខណៈ​ឯកជន​មួយ​ ដែល​មាន​បងប្អូន​និង​មិត្ត​ជិតស្និទ្ធ​​៤០​នាក់​ចូលរួម។ ស្ដាប់​វា​គឺ​ការ​រៀបមង្គលការ​ដ៏​រហ័ស​មួយ សឹង​តែ​មិនធ្លាប់​ជួប​ប្រទះ អ្វី​ដែល​ជា​ភាព​ទាក់ទាញ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បុគ្គល​មាន​មុខ​មាត់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ