ផ្ទុះ​សំណើច​ជាមួយ​កុមារី​ថៃ​មួយ​ក្រុម​​​ធ្វើ​​ MVឡើង​សម តាម​ក្រុម​ BLACKPINK

  • 2017-04-05 07:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី​ថៃ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​បាន​ធ្វើ​វីដេអូ​​សម្ដែង​​មួយ​តាម​បទ “WHISTLE របស់​ក្រុម​ចម្រៀង​កូរ៉េ BLACKPINK កំពុង​ទទួល​បាន​​ការ​ទាក់​ចិត្ត​ខ្លាំង​ពី​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ពេល​ថ្មីៗ។

ក្រុម​កុមារី​ដែល​​មាន​ឈ្មោះ​ថា DEKSORKRAO ​បាន​​បង្ហោះ​​​​វីដេអូ​​របស់​ពួក​គេ​សម្ដែង​តាម​ក្រុម BLACKPINK លើ​ផេក​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ឈ្មោះ​ជា​ភាសា​ថៃ​ថា។ ក្នុង​វីដេអូ​​កុមារី​ទាំង​នោះ​​រៀបចំ​ខ្លួន​ធ្វើ​សកម្មភាព​តាម​​បទ “WHISTLE” ប៉ុន្មាន​សម្ភារៈ​របស់​ពួក​គេ​ខុស​ឆ្ងាយ​ពី​​វីដេអូ​ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍។

បង្ហោះ​កាល​ពី​ថ្ងៃ​ទី ៣ ខែ មីនា​ វីដេអូ​នោះ​មាន​អ្នក​ចូល​ទស្សនា​ជាង​​៦០​ម៉ឺន​ដង​ទៅ​​ហើយ លើស​ពី​សូម្បី​តែ​ផេក​កំប្លែង​ដ៏​ល្បី​ក្នុង​ពិភពលោក 9GAG ក៏​បាន​យក​ទៅ​ចែកចាយ​បន្ត​ដែរ។ ត្បិត​តែ​វា​មាន​ភាព​អស់​សំណើច តែ​ក៏​សរសើរ​សមត្ថភាព​សម្ដែង​របស់​កុមារី​ទាំង​នោះ​ដែរ។ មិនមែន​ជា​លើក​ទី១​ឡើង​ដែល​ក្រុម DEKSORKRAOធ្វើ​វីដេអូ​តាម​តារា​ល្បី​ ពេល​មុន​ៗ​ពួក​គេ​ក៏​វីដេអូ​បទ PPAP ផង​ដែរ៕

​​​

អត្ថបទ៖ ហេង សុធារិទ្ធិ