Barca ចែកផ្លូវជាមួយពាន Champions League ក្រោយធ្វើអ្វី Juventus មិនបាន

  • 2017-04-19 21:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បានបង្ហាញការលេងបិទយ៉ាងល្អ រារាំងមិនឲ្យ Barcelona ស៊ុតបញ្ចូលទីបានសូម្បីតែមួយគ្រាប់ក្នុងទឹកដីរបស់ខ្លួន Nou Camp នៅមុននេះបន្តិច។

បន្ទាប់ពីចាញ់ជើងទីមួយ ៣-០ ក្រុមមកពីអេស្ប៉ាញត្រូវការឈ្នះចាប់ពី៤ ឬ៥គ្រាប់ឡើងដូចកាលប៉ះជាមួយ Paris St-Germain ប៉ុន្តែគ្រប់យ៉ាងបានត្រឹមខកចិត្តប៉ុណ្ណោះ ដោយសារ កីឡាករសំខាន់ៗទាំងអស់ពិសេស MSN របស់ Barcelona ត្រូវតាមជាប់ពីខ្សែការពារ របស់ Juventus ហើយមានឱកាសស៊ុតចំគោលដៅ តែមួយជើងគត់។

លទ្ធផលស្មើគ្នា ០-០ នេះបានធ្វើឲ្យ Juventus ឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រជាមួយ Real Madrid, Atletico Madrid និង Monaco ដែលយកឈ្នះ Dortmund នៅយប់នោះដែរក្នុងលទ្ធផល ៣-១៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន