មកដឹង​ផលប៉ះពាល់​នៃថ្នាំលាប​ក្រចក និង​វិធីជ្រើសរើស​ដ៏ត្រឹមត្រូវ​បំផុត

  • 2017-04-20 02:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន ជា​ពិសេស​នារីៗ ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា អ្នក​មិន​គួរ​លាប​ថ្នាំ​ក្រចក​ញឹកញាប់​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្រចក​របស់​អ្នក​ស្ងួត និង​ឡើង​ពណ៌​លឿង។ មិនតែប៉ុណ្ណោះ គ្រឿង​សម្អាង​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក ថែម​ទៀង​ផង។

ផលិតផល​គ្រឿង​សម្អាង​ថែរក្សា​ក្រចក​សម័យ​ទំនើប​មួយ​ចំនួន​មាន​ផ្ទុក​សមាសភាគ និង​សមត្ថភាព ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក ដូចជា៖

  • Toluene : សារធាតុ​រំលាយ ដែល​ធ្វើ​ឲ្យ​ក្រចក​រលោង និង មាន​ពណ៌​ផូរផង់។ Toluene អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល និង បង្ក​ឲ្យ​មាន​ជំងឺ​បន្ត​ពូជ។ មិនតែប៉ុណ្ណោះ វា​ក៏​បណ្ដាល​ឲ្យ​មាន​អាការៈ ឈឺ​ក្បាល ខ្សោយ ល្ហិតល្ហៃ និង ឆ្អើម ផង​ដែរ។
  • Formaldehyde : ឧស្ម័ន​គ្មាន​ពណ៌ (Colorless Gas) ដែល​ធ្វើ​ឲ្យ​ថ្នាំ​ក្រចក​ទុក​បាន​យូរ។ ប្រសិន​បើ​អ្នក​កំពុង​កើត​អាឡែស៊ី ការ​ប៉ះពាល់​ជាមួយ​សមាសធាតុ​គីមី Formaldehyde អាច​បង្ក​ឲ្យ​កើត​មាន ការ​រលាក​ស្បែក ជាដើម។ ក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ចង្វាក់​បេះដូង ប្រកាច់ និង រោគ​មហារីក។
  • Dibutyl Рhthalate : ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​ជា​ក្លិន។ វត្តមាន​នៃ​សមាសភាគ​ដ៏​គ្រោះថ្នាក់​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​កើត​ជំងឺ​ក្រពេញ រោគ​ស្ត្រី និង ជំងឺ​រលាក​ផ្លូវ​ដង្ហើម។

តើ​ត្រូវ​ជ្រើសរើស​យក​ថ្នាំ​ក្រចក​បែប​ណា ទើប​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក?

កញ្ចប់ និង​ដប​ថ្នាំ​លាប​ក្រចក​មួយ​ចំនួន មាន​សញ្ញា​សម្គាល់​ពិសេស៖

  • 5-Free : មានន័យថា ផលិតផល​នេះ​មិន​មាន​ផ្ទុក​សមាសភាគ Formaldehyde, Formaldehyde Resins, Toluene, Dibutyl phthalates, ឬ Camphor ឡើយ។

  • 3-Free : មានន័យថា ផលិតផល​នេះ​មិន​មាន​ផ្ទុក​សមាសភាគ​បង្ក​គ្រោះថ្នាក់ តែ​៣​ប្រភេទ​ប៉ុណ្ណោះ គឺ Formaldehyde, Dibutyl phthalate និង Toluene។

ដូច្នេះ​មុន​ពេល​ទិញ​ថ្នាំ​លាប​ក្រចក សូម​យក​ចិត្ត​ទុក​ដាក់ និង​សម្គាល់​មើល​ធាតុផ្សំ​របស់​វា​ជា​មុន​សិន៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង