លោក ត្រាំ​ មាន​កម្មវិធី​តែ​មួយ​គត់​លើ iPhone មិន​មែន​ Facebook ទេ

  • 2017-05-26 04:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿយៗ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់​ ត្រាំ តែង​ប្រើ​បណ្ដាញ​សង្គម​ Twitter ​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​​ទៅ​កាន់​​ប្រជាជាតិ​របស់​ខ្លួន និង ពិភពលោក​ទាំង​មូល។ បើ​តាម​ការ​លើក​ឡើង​របស់​វិបសាយ​ Axios ឲ្យ​ដឹង​ថា​ Twitter ជា​កម្មវិធី​តែ​មួយ​គត់​ដែល​មាន​ដំឡើង​លើ iPhone របស់​លោក​ ត្រាំ។

Mike Allen សហ​ស្ថាបនិក​វិបសាយ​ព័ត៌មាន​​ Axios បាន​សរសេរ​ថា​ ៖ «មន្ត្រី​ជាន់​ខ្ពស់​នៃ​សេតវិមាន​បាន​ប្រាប់​ខ្ញុំ​ថា គន្លឹះ​​ក្នុង​ការ​បង្ខំ​​លោក​​ប្រធានាធិបតី​ដែល​មាន​គោការណ៍​ច្រើន​គឺ​កំណត់​រយៈពេល​នៃ​ការ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​របស់​លោក។ ក្នុង​ករណី​របស់​លោក​ ត្រាំ ក្រុមការងារ​បាន​​រិះរក​គ្រប់​វិធី​ដើម្បី​កាត់​បន្ថយ​​ពេល​វេលា​មើល​ទូរទស្សន៍ និង ការ​បង្ហាញ​អារម្មណ៍​លើ Twitter របស់​ប្រធានាធិបតី​រូប​នេះ»។ Mike ក៏​បាន​បន្ថែម​ដែរ​ថា​ Twitter ជា​កម្មវិធី​តែ​មួយ​គត់​មាន​លើ​ iPhone របស់​លោក​ ត្រាំ ដោយ​មិន​បាន​លើក​ឡើង​ពី​មូលហេតុ​អ្វី​ឡើយ។

រំលឹក​ដែរ​ថា​​លោក​ ដូណាល់ ត្រាំ ទើប​តែ​ប្ដូរ​ប្រើ​ iPhone កាល​ពី​ប៉ុន្មាន​ខែ​មុន​ បន្ទាប់​ពី​សភា​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ប្រើ​ប្រាស់​ទូរសព្ទ Galaxy S3 ដែល​មាន​កម្រិត​សុវត្ថិភាព​ទាប ដោយ​មិន​មាន​ការ​អាប់​​ប្រព័ន្ធ​ការពារ​យូរ​មក​ហើយ៕ ​

ចុចអាន៖

ប្រភព៖ Bgr   ប្រែ​សម្រួល៖ សុខហេង