គ្រួ​ទ័ព​​ថា ក្រុម​​ខ្លួន​​យ៉ាង​ច្រើន​​មាន​​ត្រឹម​​កីឡាករ​ពីរ​រូប​​​​ជាប់​ជម្រើស​ជាតិ

  • 2017-05-27 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក ទេព ឡុង​រចនា ​គ្រួ​ទ័ព​បង្ហើប​ឈ្មោះ​​កីឡាករ​ក្នុង​ក្រុម​របស់​ខ្លួន​ពីរ​រូប ដែល​អាច​​ជាប់​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ប៉ះ​ឥណ្ឌូណេស៊ី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦:៣០ នាទី​។

លោក ទេព ឡុង​រចនា

​​គ្រូ​បង្វឹក​កម្រិត​ A-License ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​របស់​លោក​យ៉ាង​ច្រើន​មាន​តែ​កីឡាករ​ពីរ​រូប​ប៉ុណ្ណោះ​ ដែល​អាច​ជាប់​ជម្រើស​ជាតិ​លើក​នេះ​គឺ អ៊ុំ សេរី​រ័ត្ន និង​ ច្រឹង ពលរដ្ឋ។ មូល​ហេតុ​​គិត​ដូច​នេះ​ ពី​ព្រោះ​​លោក​មើល​ឃើញ​​ការ​ជ្រើស​រើស​របស់​លោក​ Leonardo Vitorino ​គ្រូ​បង្វឹក​​កម្ពុជា​ចូល​ចិត្ត​ប្រើ​​កីឡាករ​លឿន និង​​មាន​ភាព​ឆ្លាតវៃ។

លោក​បន្ថែម​ថា ​ការ​ជ្រើស​រើស​របស់​គ្រូ​​ជម្រើស​កម្ពុជា​រូប​នេះ​​អាច​ថា​ល្អ ប៉ុន្តែ​ក៏​​​មាន​ចំណុច​ខ្វះខាត​ដែរ​ ដូច​ជា​​រើស​កីឡាករ​ក្មេង​ពេក​ខ្វះ​បទ​ពិសោធ​ ដែល​អាច​ឲ្យ​ក្រុម​បរាជ័យ​ជា​ដើម។ លោក​យល់​ថា ​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ចូល​ចិត្ត​ប្រយុទ្ធ​ខ្លាំង​​​ទោះ​ប៉ះ​ក្រុម​ខ្លាំង​ជាង​ខ្លួន​ក៏​ដោយ។

សហព័ន្ធ​បាល់ទាត់​កម្ពុជា ​នឹង​ប្រកាស​បង្ហាញ​ឈ្មោះ​សមាជិក​​ក្រុម​​​បាល់ទាត់​ជម្រើស​ជាតិ​​វេលា​ម៉ោង​ប្រហែល ​៣ ​រសៀល​ថ្ងៃ​ទី​២៩​ ខែ​ឧសភា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​​ទី​ស្នាក់​ការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

ច្រឹង ពលរដ្ឋ
អ៊ុំ សេរីរ័ត្ន (លើកដៃ)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​