ឡូយ​កប់!​ ​រោម​ភ្នែក​ ​LED​ ​អ្នក​ដើរ​ក្លឹប​ ​មិន​គួរ​រំលង

  • 2017-05-28 06:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LED​ ​ជា​បច្ចេកវិទ្យា​អំពូល​ដែល​មាន​ទំហំ​តូច​ ​ទម្ងន់​ស្រាល​ ​ស៊ី​ថាមពល​តិច​ ​និង​មាន​តម្លៃ​សមរម្យ​ ​ខណៈ​ក្រុមហ៊ុន​ ​F.Lashes​ ​ទើប​ចេញ​រោម​ភ្នែក​ដែល​ផលិត​តាម​បច្ចេកវិទ្យា​ ​LED​ ​ប្ដូរ​ពណ៌​ដ៏​ទាក់ទាញ។

រោម​ភ្នែក​ ​LED​ ​របស់​ ​F.Lashes​ ​អាច​បញ្ចេញ​ពន្លឺ​ពណ៌​យ៉ាង​ច្រើន​ ​រួម​ទាំង​មុខងារ​​ប្ដូរ​ភ្លើង​រត់​ ​ឬ​ញាក់​តាម​ការ​ចង់​តាម​ ​និង​កាលៈទេសៈ​តម្រូវ​របស់​អ្នក​ប្រើប្រាស់​ដែល​មាន​ដូច​ជា​ការ​រាំ​ ​រត់​ ​ឬ​រេ​ចុះ​ឡើង។ ងាយ​ស្រួល​ប្រើ​ ​ទម្ងន់​ ​និង​ទំហំ​ប៉ុន​រោម​ភ្នែក​សិប្បនិមិត្ត​ធម្មតា​ ​F.Lashes​ ​ក៏​នឹង​មិន​ធ្វើ​ឲ្យ​ចំណាំង​អំពូល​ ​LED​ ​ចាំង​ភ្នែក​អ្នក​ប្រើ​នោះ​ទេ​ ​ព្រោះ​ពន្លឺ​របស់​វា​ជះ​ចេញ​មក​ក្រៅ។

ដោយ​ឡែក​ ​រោម​ភ្នែក​ ​LED​ ​F.Lashes​ ​គឺ​ស្ថិត​ក្រោម​គម្រោង​ផលិត​ថ្មី​ ​(Kickstarter)​ ​ដែល​នឹង​ផ្ដើម​ប្រកាស​ស្វែង​រក​ដៃគូ​សហការ​វិនិយោគ​នា​ខែ​ ​កក្កដា​ ​២០១៧​ ​នេះ៕

អានបន្ត៖

ប្រភព៖ Mashable   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម