ឆ្នាំ​ក្រោយ​ ​Audi​ ​នឹង​ចេញ​លក់​រថយន្ត​បើក​ស្វ័យប្រវត្ត

  • 2017-05-28 10:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុគសម័យ​បច្ចេកវិទ្យា​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រជែង​គ្នា​ស្ទើរ​គ្រប់​វិស័យ​ ​ជា​ពិសេស​ឧស្សាហកម្ម​យានយន្ត​ ​ខណៈ​ ​Audi​ ​ដែល​ជា​ម៉ាក​រថយន្ត​ដ៏​ល្បី​របស់​អាល្លឺម៉ង់​ ​គ្រោង​នឹង​ចេញ​លក់​រថយន្ត​បើក​ស្វ័យប្រវត្ត​ចាប់​ពី​ឆ្នាំ​ ​២០១៨។

រូបតំណាង Audi A8 ២០១៨

Audi​ ​ក៏​នឹង​ផ្ដើម​ចេញ​លក់​រថយន្ត​បើក​ស្វ័យប្រវត្ត​កម្រិត​ ​៣​ ​ចាប់​ពី​ម៉ូដែល​ ​A8​ ​ឆ្នាំ​ ​២០១៨​ ​ខណៈ​បច្ចេកវិទ្យា​កម្រិត​ ​៣​ ​នេះ​ ​គឺ​រថយន្ត​អាច​បើក​ខ្លួន​ឯង​បាន​ក្នុង​ល្បឿន​ ​៦០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហើយ​ឆ្នាំ​ ​២០១៩​ ​នឹង​ចេញ​លើ​ម៉ូដែល​ ​Q4​ ​និង​ ​Q8។

កាន់​តែ​ពិសេស​ ​ក្នុង​ឆ្នាំ​ ​២០២១​ ​Audi​ ​នឹង​ចេញ​លក់​រថយន្ត​បើក​ស្វ័យប្រវត្ត​ដែល​មាន​សមត្ថភាព​បើក​លើស​ពី​ ​៦០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​និង​បញ្ជា​មុខងារ​នានា​ដោយ​ខ្លួន​ឯង​ ​ដោយ​គ្រាន់​កំណត់​បញ្ជា​ដំបូង​ដោយ​មនុស្ស៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ