ចម្រឹង​បង្អួច​ប្រាសាទ​អង្គរវត្ត​ជះ​ស្រមោល បង្កប់​អាថ៌​កំបាំង​នឹក​ស្មាន​មិន​ដល់​

  • 2017-05-30 01:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចម្រឹង​នៃ​បង្អួច​ប្រាសាទ​អង្គរ​វត្ត​បាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ ស្ទើរ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នោះ​ឡើយ​។ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ​កាន់ សុខ​ម៉េង ​មគុទ្ទេស​ភាសា​បារាំង អង់គ្លេស​ និង​ថៃ បាន​ស្រាយ​ពី​អាថ៌​កំបាំង​នេះ​ថា ស្រមោល​ពន្លឺ​ថ្ងៃ នៃ​ចម្រឹង​បង្អួច​ប្រាសាទ​អង្គរ​វត្ត ​គឺ​ជា​ប្រាសាទ​កំពូល​ប្រាំ និង​កំពូល​៣។

នេះ​ជា​គំនិត​ច្នៃ​ប្រឌិត​គ្មាន​ពីរ​លើ​លោក​របស់​ដូន​តា​ខ្មែរ ដែល​បាន​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះ ស្រមោល​ទាំង​នោះ បាន​បង្ហាញ​ជា​កំពូល​ប្រាសាទ​ឆ្លាស់​គ្នា​យ៉ាង​ប្រណិត ​និង​មាន​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​វិចិត្រ​​ទៀត​ផង​។ ដូច្នេះ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ ត្រូវ​ថែរក្សា​សម្បត្តិ​មរតក​ដ៏​មាន​តម្លៃ​នេះ​ ឱ្យ​បាន​គង់វង្ស​ត​រៀង​ទៅ៕ ​

ចុចអានអត្ថបទទាក់ទងនឹងប្រាសាទអង្គរវត្ត៖

@ ពិត​ជា​អស្ចារ្យ​! មូលហេតុ​បែប​នេះ​ហើយ ទើប​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​អង្គរវត្ត

@ ពិតជាអស្ចារ្យ! អត្ថន័យចម្លាក់ប្រាសាទអង្គរវត្តបង្ហាញពី គុណធម៌មនុស្សតាំងពីរាប់ពាន់ឆ្នាំមុនដល់បច្ចុប្បន្ន

@ អបអរសាទរ! ប្រាសាទអង្គរវត្តជាប់​ចំណាត់ថ្នាក់​លេខ​ ១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ បំផុតលើលោក

​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម